ដំណឹងមរណភាព ! នាយឧត្តមសេនីយ៍ សុខ ភាព បានទទួលមរណភាពហើយ ដោយរោគាពាធ ក្នុងជន្មាយុ ៧៣ឆ្នាំ នៅវេលាម៉ោង ៨និង៥នាទី នាយប់ថ្ងៃទី១៦ ខែកក្កដា​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលមរណភាពហើយ ដោយរោគាពាធ ក្នុងជន្មាយុ ៧៣ឆ្នាំ នៅវេលាម៉ោង ៨និង៥នាទី នាយប់ថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២៥។ 

នាយឧត្តមសេនីយ៍ សុខ ភាព ជាអតីតមេបញ្ជាការកងពល៤៥០ របស់អតីតខ្មែរក្រហមដ៏មានសក្តានុពល នៅតំបន់ម៉ាឡៃ ភូមិភាគពាយ័ព្យទិស និងជាអតីតមេខ្មែរក្រហមមួយរូបដែលជាឆ្នួនផ្ទុះនៃចលនាផ្តាច់ខ្លួនរបស់ពួកមេដឹកនាំខ្មែរក្រហម ដើម្បីធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន កាលពីអំឡុងឆ្នាំ១៩៩៦នោះ ។

សូមវិញ្ញាណក្ខន្តលោកបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print