Update ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្អាកជាបណ្តោះអាសន្ននូវមុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេត

ចែករំលែក៖

ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។

ការសម្រេចនេះ បានធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ 

សូមបញ្ជាក់ថា ៖ សម្ដេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងសមត្ថកិច្ចបង្ក្រាបទីតាំងកន្លែងអនឡាញចុសច្បាប់ ស្រាប់តែព្រះរាជអាជ្ញារងម្នាក់ ឮសូរថាទៅដោះលែងគេ ចំពោះជនសង្ស័យ ដែលបានប្រព្រឹត្តបទល្មើសទាំងនោះ ។ ក្នុងករណីនេះសម្ដេចអធិបតី បានបញ្ជាឲ្យក្រសួងយុត្តិធម៌ចាត់ការជាបន្ទាន់។ ប្រសិនបើក្នុងករណីមានការយកលុយកាក់ ខាងអង្គភាពប្រឆាំងអំពើពុករលួយ ACU នៅក្នុងគណៈកម្មាធិការនេះ ត្រូវចាត់ការភ្លាម ចាត់ការភ្លាមដោយគ្មានចាំស្អែកទេ។ សម្ដេចធិបតីបន្តថា ៖ យ៉ាងហោចណាស់ក៏ខាងក្រសួងយុត្តិធម៌យើង ធ្វើការងារនេះបន្ទាន់ ហើយត្រូវពិនិត្យ មើលប្រសិនបើមានករណីមិនប្រក្រតី យកលុយយកកាក់ ក្នុងការដោះលែង ត្រូវតែអង្គភាពប្រឆាំងអំពើពុករលួយធ្វើការភ្លាម។ សម្ដេចបានលើកឡើងថា ៖ បើមិនអញ្ចឹងទេ បងប្អូនយើងអាជ្ញាធរនិងសមត្ថកិច្ចខំធ្វើការ ទីបំផុត ! មានចាំទទួលផល ដោះលែងជនប្រព្រឹត្តបែបនេះទៅមិនបានទេ។ 

ទោះបី សម្តេចធិបតីមិនបញ្ជាក់ឈ្មោះព្រះរាជអាជ្ញារង រូបនោះ តែគេដឹងថា ៖ «ព្រះរាជអាជ្ញារង លោក គ្រី សីហា ថ្លើមធំមែនហ៊ានដោះលែងជនសង្ស័យ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print