អន្តរជាតិ ៖ ក្នុងឱកាស ដែល ទំនាក់ទំនង ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ រវាងចិននិង អូស្ត្រា លី ឈាន ចូល ទសវត្ស រ៍ ទីពីរ លោក Anthony Albanese នាយករដ្ឋមន្ត្រី អូស្ត្រាលី បាន បំពេញ ទស្សនកិច្ចផ្លូវ ការ នៅប្រទេសចិន ពីថ្ងៃទី១២ដល់ ថ្ងៃទី១៨ខែកក្កដា ដែល ទទួល ការ យក ចិត្តទុកដាក់យ៉ាង ទូលំទូលាយពី ប្រព័ន្ធសារព័ត៌មាន អន្តរជាតិ។
លោក Li Haidong សាស្ត្រាចារ្យ នៃវិទ្យាស្ថាន ការទូត ចិន បានថ្លែងថា ដំណើរ ទស្សនកិច្ច នៅប្រទេសចិន របស់ លោក Anthony Al baneseលើកនេះ បានបង្ហាញពី វិចារណញ្ញាណ និង ភាពប្រាកដ ប្រជា នៃការយល់ដឹង ចំពោះ ប្រទេសចិន របស់ភាគីអូស្ត្រាលី ក្នុង បរិបទ នៃ ការកែសម្រួល យ៉ាងស៊ីជម្រៅនៃ និម្មាបនកម្ម ទូទាំងពិភពលោក រដ្ឋាភិបាល អូស្ត្រាលី រៀបចំគោល នយោបាយចំពោះ ប្រទេសចិន ដោយ ឈរលើមុំ នៃ ផលប្រយោជន៍ ជាតិ វា បង្ហាញជាទូទៅ នូវ ភាពម្ចាស់ ការ ខាងការទូត ហើយក៏បាន បំផុស គំនិត របស់ ប្រទេស ដទៃទៀត ក្នុងតំបន់ ដើម្បី ដោះស្រាយ ទំនាក់ទំនងជាមួយ ប្រទេសចិនដែរ ។
បច្ចុប្បន្ននេះ ចិននិងអូស្ត្រាលី សុទ្ធតែប្រឈមមុខ នឹងកម្លាំង សម្ពាធនៃ សង្គ្រាម ពន្ធគយពី ខាងក្រៅ ហើយក៏មាន ភារកិច្ចអភិវឌ្ឍ សេដ្ឋកិច្ច ថ្មីរៀងៗខ្លួនដែរ ។ ភាគី ទាំងពីរ បង្កើន កិច្ចស ហប្រតិបត្តិការ ថែមមួយ កម្រិតទៀតគឺ សមស្របនឹង ផលប្រយោជន៍ រៀងៗខ្លួន ហើយ ក៏នឹងនាំមកនូវ សុភមង្គល កាន់តែច្រើន ជូន ដល់ប្រជាជន នៃប្រទេស ទាំងពីរ ផង ដែរ ។ អ៊ីចឹង ក្នុង ស្ថានការណ៍ថ្មី តើនឹងជំរុញ ទំនាក់ទំនង រវាងចិននិង អូស្ត្រាលីឱ្យ អភិវឌ្ឍន៍ ទៅរក ភាពល្អប្រសើរ ថែមមួយ កម្រិតទៀតតាម របៀប ណា?
ការ កសាង ទំនុកចិត្ត ខាងយុទ្ធសាស្ត្រ រវាង គ្នា និង គ្នា គឺ ជាញ្ហា ស្នូល ។ ក្នុង កិច្ចសន្ទនា លើក នេះ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ថា ភាគីទាំងពីរ គួរប្រកាន់ខ្ជាប់កា រ យល់ដឹងគ្នាដ៏ ត្រឹមត្រូវ និងពង្រឹង មូលដ្ឋាននៃ កិច្ច កសាង ទំនុកចិត្តគ្នា ទៅវិញទៅមក ។ ទន្ទឹម នឹងនេះ ភាគីចិន គូសបញ្ជាក់ថា នឹង ប្រកាន់ខ្ជាប់ ការប្តេជ្ញាចិត្ត ស្តីពី ការអភិវឌ្ឍ ដោយ សន្តិភាព យ៉ាង មុត មាំ មិនងាករេ ប្រកាន់ ខ្ជាប់ ទស្សនៈ ស្តីពី ការអភិវឌ្ឍរួម យ៉ាង មុត មាំ មិនងាករេ ក៏ ដូចជា ប្រកាន់ ខ្ជាប់ គោលនយោបាយស្តីពី ការជំរុញ ការអភិវឌ្ឍនិង កិច្ចសហប្រតិបត្តិការ នៅអាស៊ីប៉ាស៊ីហ្វិក យ៉ាង មុត មាំ មិនងាករេ ។ ភាគី អូស្ត្រាលី បង្ហាញថា នឹង ប្រកាន់ខ្ជាប់ គោលនយោបាយ ចិនតែមួយ មិនគាំទ្រ“ កម្លាំងអបគមន៍” ដែល ចង់ ឱ្យ តៃវ៉ាន់ ឯករាជ្យ ទេ ហើយមាន ឆន្ទៈ រក្សាការ ប្រាស្រ័យ ទាក់ ទង និងកិច្ចសន្ទនា គ្រប់ស្រទាប់ជាន់ ថ្នាក់ ជាមួយ ភាគីចិន ។ នេះនឹងមាន អំណោយផល ដល់ការ បន្តបង្កើនការ កសាង ទំនុកចិត្ត ខាង យុទ្ធសាស្ត្រ ទៅវិញទៅមក របស់ ទ្វេភាគី ដើម្បីផ្តល់ ការធានាដ៏ខ្លាំងក្លា សម្រាប់ឱ្យ ទំនាក់ទំនង ទ្វេភាគីរីកចម្រើន ទៅមុខនិង ទៅរក ភាពល្អប្រសើរ ថែមមួយ កម្រិតទៀត ។
កិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាចំណុច សំខាន់មួយ ក្នុង ដំណើរ ទស្សនកិច្ច របស់លោក Anthony Albanese លើកនេះ។ លោកបាន នាំមកនូវ គណៈប្រតិភូ ពាណិជ្ជកម្ម ដែល បង្កើត ឡើង ដោយ ថ្នាក់ ដឹក នាំ ជាន់ខ្ពស់នៃ សហគ្រាស អូស្ត្រាលី ព្រម ទាំង បង្ហាញ យ៉ាង ច្បាស់លាស់ថា មិនដែល ស្វែងរកការ ផ្តាច់ទំនាក់ទំនង ជាមួយ សេដ្ឋកិច្ច ប្រទេសចិន ឡើយ ។ បច្ចុប្បន្ននេះ ប្រទេសចិន ជាដៃគូ ពាណិជ្ជកម្មធំ បំផុត ទីផ្សារ នាំចេញធំ បំផុត និង ជា ប្រភពនាំចូល ធំ បំផុតរបស់ អូស្ត្រាលី ។ លើកនេះ ភាគីទាំងពីរ ចិននិងអូស្ត្រាលី បាន ស្វាគមន៍គូ ភាគី ធ្វើ ការពិនិត្យ ពិភាក្សាចំពោះ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដើម្បី បញ្ជាក់ពី វិស័យ ដែលអាចកែ លំអនិងត្រួស ត្រាយ ថែមមួយកម្រិត ទៀតជាដើម ។
ក្នុង ដំណើរ ទស្សនកិច្ច របស់ លោក Anthony Albanese នៅ ប្រទេសចិន លើកនេះ ភាគីទាំង ពីរចិន និងអូស្ត្រាលី សុទ្ធតែ គូសបញ្ជាក់ថា គួរគាំពារ ពហុភាគីនិយម និង ពាណិជ្ជកម្ម សេរី រំលឹក ឡើងវិញនូវ សារសំខាន់នៃ 《ធម្មនុញ្ញអង្គការ សហប្រជាជាតិ 》និង អង្គការ ពាណិជ្ជកម្ម ពិភពលោក ឯកភាពគ្នា ថា នឹង បន្តធ្វើ កិច្ចសហប្រតិបត្តិការ លើវេទិកា ពហុភាគីដូចជា អង្គការ សហប្រជាជាតិ អង្គការ ពាណិជ្ជកម្ម ពិភពលោក ប្រទេស G២០ និងអង្គការ សហប្រតិបត្តិការ ខាង សេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក ជាដើម ។ នេះមាន អត្ថន័យ ជាក់ស្តែងដ៏ ខ្លាំងក្លាក្នុង ស្ថានការណ៍ អន្តរជាតិ នាពេល បច្ចុប្បន្ន ដែលនឹង បំពេញ បន្ថែម ស្ថិរភាព និងភាពប្រាកដប្រជា កាន់ តែ ច្រើន សម្រាប់ សហគមន៍ អន្តរជាតិ ដើម្បី ជំរុញ របៀបរៀបរយ អន្តរជាតិឱ្យ រីក ចម្រើន ទៅកាន់ ទិស ដៅកាន់តែ យុត្តិធម៌និង សមហេតុផល ៕
ប្រភព ៖ (CCFR Comment )