រថយន្តដាច់កង់ ហើយវិលទៅបុកស្ត្រីចំណាស់០២នាក់បណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ស្ត្រីចំណាស់ម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តដាច់កង់ហើយវិលទៅបុកពួកគាត់ ខណៈពេលកំពុងដើរនៅតាមដងផ្លូវនៅវេលាម៉ោង ១៧និង៣៦នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៥៧B ត្រង់ចំណុចក្រុមទី០៣ ភូមិកណ្ដាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះ ថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើរវាងរថយន្តធុនធំ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ពោធិ៍សាត់ 3A-1260 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកេីតហេតុ ស្រាប់តែរថយន្តបានដាច់កង់២គ្រាប់ ហើយវិលទៅបុកអ្នកថ្មើជើងម្នាក់ឈ្មោះ នីវ វឿ ភេទស្រី អាយុ ៦៩ឆ្នាំ បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែង រួចបន្តទៅបុកម្នាក់ទៀតឈ្មោះ យង់ នី ភេទស្រី អាយុ ៥១ឆ្នាំ បណ្តាលឱ្យរបួសធ្ងន់ រួចរថយន្តបានបន្តបើករត់តែត្រូវសមត្ថកិច្ចតាមចាប់បានផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងនិងដកហូតវត្ថុតាងរថយន្តខាងលើយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមផ្លូវច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print