អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី ១៧ ខែកក្កដា លោក Lin Jian អ្នកនាំពាក្យ ក្រសួងការបរទេសចិន បាន ធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ ។ មានអ្នកសារព័ត៌មាន សួរអំពីការលើកឡើង របស់លោក ត្រាំ ប្រធានាធិបតីអាមេរិកពាក់ព័ន្ធនឹង សារធាតុហ្វេតានីល។
គេហទំព័រ «CCFR China state-controlled media » លោក Lin Jian បានថ្លែងថា ភាគីចិន បាន ឆ្លើយតបជាច្រើន លើកថា បញ្ហាហ្វេតានីល គឺជា បញ្ហា របស់ អាមេរិក មិនមែន ចិននោះទេ ទំនួលខុសត្រូវ គឺស្ថិតនៅលើអាមេរិកខ្លួនឯង។ ភាគីអាមេរិកមិនអើពើនឹង បំណងល្អរបស់ភាគីចិន ទទូច ដំឡើង ” ពន្ធគយសារធាតុហ្វេតានីល” ចំពោះចិន ដែលបាន បង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះ កិច្ច សន្ទនា និងកិច្ច សហប្រតិបត្តិការ រវាងចិន និងអាមេរិកលើវិស័យប្រយុទ្ធប្រឆាំងនឹង គ្រឿងញៀន និងបាន បំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ចិនផងដែរ។
គេហទំព័រ «CCFR China state-controlled media » បើអាមេរិកពិតជាចង់សហការជាមួយ ចិនមែន នោះ ក៏គួរតែប្រឈមមុខនឹង ការពិត ដោយត្រឹមត្រូវ និងសត្យានុម័ត និង ធ្វើកិច្ចសន្ទនាជាមួយ ភាគីចិន តាមវិធីសមភាព គោរពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕
ដោយ ៖ សិលា