ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានទទួលជំនួបជម្រាបលារបស់ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខែកក្កដាម្សិលមិញ ។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះការរួមចំណែកដ៏សំខាន់ របស់លោកឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ បារាំង និងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការលើកកម្ពស់កិច្ចសហ ប្រតិបត្តិការនៅក្នុងវិស័យនានា ជាពិសេសអប់រំ វប្បធម៌ និងអភិវឌ្ឍន៍។
ដោយទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់គ្រឿង ឥស្សរិយយស «សហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍» ដែលជាគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតមួយរបស់ ព្រះរាជាណាចក្រកម្ពុជា ជូនដល់លោក Jacques Pellet ។
លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានរំលឹកឡើងវិញពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីនាពេលថ្មីៗនេះ ក្នុងនោះ រួមមានការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងសន្និសីទអង្គការសហ ប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ដែលក្នុងឱកាសនោះ កម្ពុជាបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីជីវៈចម្រុះសមុទ្រនៅក្រៅដែនយុត្តាធិការជាតិ (កិច្ចព្រមព្រៀង BBNJ) និងបានគាំទ្រ សេចក្តីប្រកាសទីក្រុងនីស។
លោក ប្រាក់ សុខុន បានថ្លែងទទួលស្គាល់ចំពោះតួនាទីគន្លឹះរបស់លោក Pellet ក្នុងការ សម្របសម្រួលការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាច្រើនក្នុងអាណត្តិរបស់លោក។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតបានជូនដំណឹងអំពីគម្រោងបំពេញទស្សនកិច្ចនៅកម្ពុជារបស់មន្ត្រីជាន់ខ្ពស់បារាំង នាពេលខាងមុខផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត ក៏បានកត់សម្គាល់ពីវឌ្ឍនភាពឆ្ពោះទៅ រកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជានិងបារាំង គោលបំណងនេះ នៅឆ្នាំ២០២៦។ ជាមួយគោលដៅរួមក្នុងការសម្រេចឱ្យបាន
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រទេសបារាំង ដែលបន្តផ្តល់ការគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទីចម្បងរបស់ប្រទេសបារាំងក្នុងឋានៈជាសហប្រធាននៃគណៈ- កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(ICC-Angkor) ក្នុងការអភិរក្សសម្បត្តិបេតិកភណ្ឌ និងការគាំទ្ររបស់បារាំងក្នុងវិស័យអប់រំ តាមរយៈអាហារូបករណ៍ និងការ បណ្តុះបណ្តាល។
លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះភាពជាក់ស្តែង ដែលប្រទេសបារាំងនៅតែជា ប្រភពភ្ញៀវទេសចរច្រើនឈានមុខគេក្នុងតំបន់អឺរ៉ុប ដែលមកទស្សនាកម្ពុជា និងបានគូសបញ្ជាក់ពីសារៈ សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះមួយចំនួន ដូចជា ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ទេសចរណ៍ វប្បធម៌ ការអភិរក្សបេតិកភណ្ឌ និងអប់រំ។ លោក Jacques Pellet បានបញ្ជាក់ ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសបារាំងក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងអស់នេះ។
លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានអះអាងនូវការប្តេជ្ញាចិត្តរួម ចំពោះកិច្ច សហប្រតិបត្តិការពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ លោក ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់ប្រទេសបារាំងចំពោះការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០៕