រឿង វាសនាដូនចាស់ខ្ញុំ(ត)

ចែករំលែក៖

ពូស៊ីម ដែលជាបុរសរាងស្គមនោះបានឆ្លើយតបថា បាទ!សមមិត្តបងន ខ្ញុំទើបតែនឹងសម្រាកមិញទេព្រោះខ្ញុំវិលមុខ។
កងឈ្លប÷ អើ ឆាប់ងើបមកធ្វើការភ្លាមតិចអញប្ដឹងអង្គការថាម៉េចឯងមិនខំធ្វើការទៅ។កុំឈ្លបនិយាយរួចក៏យករំពាត់វ័ធបុរសនោះពីរបីខ្វាប់យ៉ាងណាខ្លាំង។
ទិដ្ឋភាពបែបនេះ បានធ្វើឲ្យបងប្អូនប្រជាកសិករដែលកំពុងតែធ្វើការនៅទីនោះគ្មាននរណាម្នាក់ហ៊ានហារមាត់ស្តីរកគ្នាឡើយ។ ម្នាក់ៗ ប្រឹងតែធ្វើការរបស់ខ្លួនយ៉ាងខ្លាំង ហើយក៏មិនហ៊ានសួរនាំរឿងរ៉ាវរបស់បុរសនោះដែរ ព្រោះខ្លាចឈ្លបឃើញនឹងកើតជារឿងធំមិនខាន។ រំលងបានមួយសប្តាហ៍ក្រោយមក អង្គការបានផ្លាស់ ពូស៊ីម ឲ្យទៅធ្វើការនៅកន្លែងផ្សេងបាត់ទៅ ហើយក៏គ្មានអ្នកណាដឹងថា អង្គការបញ្ចូនទៅធ្វើការនៅទីណាដែរ។
ថ្ងៃនេះពេលត្រឡប់មកពីរើសអាចម៍គោវិញ កូនស្រីទី ៣ ឈ្មោះវេច បានចូលទៅសម្ងំដេកតែមិនលក់ព្រោះនាងក្អកខ្លាំងណាស់។ ពេលឃើញបែបនេះយាយលុចក៏សួរ
យាយលុច÷ កូន វិច កូនកើតអីម្ដេចកូនក្អកខ្លាំងម៉្លេះ?
កូនវេច÷ ចាស៎ ម៉ែខ្ញុំក៏មិនដឹងដែរគ្រាន់តែប៉ុន្មានថ្ងៃមុនខ្ញុំក្អកដែរ តែក្អកតិចៗ ប៉ុន្តែពេលនេះខ្ញុំក្អកមិនបាត់សោះ។
គ្រាន់តែឮសំដីកូនស្រីនិយាយបែបនេះភ្លាម យាយលុច ធ្លាក់ថ្លើមក្តុក។ គាត់ពិតជាខ្លាចកូនស្រីរបស់គាត់ឆ្លងជំងឺពីប្ដីរបស់គាត់ណាស់។ ជំងឺក្អកចេះតែតាមយាយី វេច ហើយពីមួយថ្ងៃទៅមួយថ្ងៃជំងឺនេះចេះតែធ្ងន់ធ្ងរឡើងៗ មិនបានធូរស្បើយទាល់តែសោះ ទោះបីជាយាយលុច ខំទៅរកថ្នាំខ្មែរយកមកផឹកក៏មិនបាត់ដែរ។ ក្រោយមករំលងបានបីខែកន្លះ គឺជាពេលវេលាចុងក្រោយរបស់ វេច។ យាយលុចស្រែកយំរហូតបាត់ស្មារតី។ សពរបស់វិចក៏ដូចជាខ្មោចឪពុករបស់នាង និងប្អូនស្រីរបស់នាងដែរ គឺពុំបានធ្វើបុណ្យឧទ្ទិសឱ្យតាមប្រពៃណីខ្មែរនោះទេ គឺមានតែអ្នកធ្វើការរួមគ្នាក្នុងឋានៈស្មើគ្នាប៉ុណ្ណោះ។
កូនស្រីពៅ÷ ម៉ែខ្ញុំនឹកមីបងណាស់។ មីបងទៅណាយូរម៉្លេះ?
កូនប្រុសច្បង÷មីអូនកុំនឹកមីបងអីមីបងទៅធ្វើការនៅកន្លែងឆ្ងាយណាស់។
កូនប្រុសទី ២÷ មីអូនអើយកុំភិតភ័យទៀត បន្តិចមីបងនឹងមកលេងហើយ។
យាយលុច÷ មិនអីទេកូន តិចទៀតមីបងមកវិញហើយ។ យាយលុច និយាយទាំងទឹកភ្នែក។
បងប្រុសប្រឹងលួងប្អូនស្រីកុំឱ្យនាងយំ រហូតដល់នាងដេកលក់បាត់ទៅ ប៉ុន្តែបងប្អូនទាំងពីរនេះក៏នឹកអាឡោះអាល័យនឹង វេច មិនស្ទើរនោះទេ តែធ្វើម៉េចបើកម្មវាសនាបែបនេះ។ យាយលុចដេកមិនលក់ទេ ហើយសព្វថ្ងៃជីវិតយាយលុចរស់នៅដូចបាត់វិញ្ញាណព្រោះតែសមាជិកគ្រួសាររបស់គាត់បានចាកចោលគាត់គ្មានថ្ងៃត្រឡប់មកវិញម្តងម្នាក់ៗ ស្ទើរតែអស់ទៅហើយ។ យាយលុចបានត្រឹមតែបួងសួងដល់ទេវតាឲ្យជួយតាមថែរក្សាកូនៗ របស់គាត់ទាំងបីនាក់ដែលកំពុងនៅមានជីវិតនេះ។
ព្រឹកស្អែកឈានចូលមកដល់ប្រជាកសិករម្នាក់ៗ ខិតខំប្រឹងប្រែងធ្វើការងារទៅតាមបញ្ជារបស់អង្គការយ៉ាងសស្រាក់ស្រាំមិនមាននរណាម្នាក់ហ៊ានឈប់ឡើយ។ នៅពេលវេលាបាយថ្ងៃត្រង់ ប្រជាជនម្នាក់ៗ ខ្លះកាន់ចាន ខ្លះកាន់ស្លាបព្រា មកតម្រង់ជួរដើម្បីទទួលបានអាហាររៀងខ្លួន ដើម្បីចម្អែតក្រពះកំពុងស្រេកឃ្លាន។ ដោយឡែកយាយលុច បានលួចឆ្មក់ឱកាសនេះស្កាត់ទៅជួបកូនស្រីរបស់គាត់នៅក្នុងកងកុមារ ដែលនៅឆ្ងាយពីកន្លែងធ្វើការរបស់គាត់ ដើម្បីយកអាហារបន្តិចបន្តួចឲ្យកូនបានស៊ីឆ្អែត ព្រោះគាត់ខ្លាចនាងឈឺម្នាក់ទៀត។ ទោះបីជាយាយ លុច ដឹងថាធ្វើបែបនេះអាចប្រឈមនឹងសេចក្តីស្លាប់ក៏ដោយក៏គាត់នៅតែបំពានដែរ ដើម្បីរក្សាជីវិតកូនរបស់គាត់។
* កម្មយើង÷
កូនច្បងរបស់យាយ លុច ត្រូវបានអង្គការចាត់ឱ្យទៅធ្វើការនៅកន្លែងផ្សេងឆ្ងាយពីផ្ទះ។ ថ្ងៃនេះកងឈ្លបបានមកស្តីបន្ទោសខ្លាំងៗឲ្យយាយ លុច ដែលហ៊ានបំពានច្បាប់របស់អង្គការ ប៉ុន្តែដោយជីវិតមិនទាន់អស់ យាយលុច ក៏បានរួចខ្លួន។
កូនស្រីពៅ÷ ម៉ែៗមកពីណាម្ដេចក៏បាត់យូរម៉្លេះ?
កូនប្រុសទី២÷ ម៉ែកូនភ័យ កូនខ្លាចណាស់។
យាយលុច÷ កុំបារម្ភកូនម៉ែ ម៉ែមិនអីទេ។ កូនឃ្លានទេ?
កូនប្រុសទី២÷ កូនឆ្អែតហើយកូនមិនឃ្លានទេ តែមីអូនប្រហែលជាឃ្លានទេដឹង។?
យាយលុច÷ មកស៊ីដំឡូងទេកូន ម៉ែដើរមកតាមផ្លូវឃើញក៏លួចយកមក២មើមទុកឱ្យកូនកូនដែរ។
និយាយដល់ត្រង់នេះ ទឹកភ្នែករបស់យាយ លុច ស្រក់ហូរមករហាម និងមិននិយាយស្ដីអ្វីទាំងអស់។

(នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print