អន្តរជាតិ ៖ បំណងទុច្ចរិត របស់ហ្វីលីពីនចំពោះសមុទ្រចិន ខាង ត្បូង បាន និង កំពុង ប្រែក្លាយ ទៅជា ផ្សងព្រេងនិយមដ៏ងប់ងុល ។ នាពេល ថ្មីៗ កន្លង ទៅនេះ នាវា ឆ្មាំសមុទ្រលេខ ៩៧០១ របស់ហ្វីលី ពីន បាន ធ្វើ សកម្មភាព នៅ លំហសមុទ្រនៅក្បែរកោះ Huangyanនៃ ប្រទេសចិន ខណៈពេល នោះ វាបាន បរចូលជិតដោយ ល្បឿន លឿន នូវ ផ្នែក កន្ទុយ របស់ នាវា ឆ្មាំសមុទ្រចិន លេខ ២១៥៥០ និង លេខ៥០០៩ ចម្ងាយជិតបំផុតមានតែ ១រយ ម៉ែត្រប៉ុណ្ណោះ ដែល បាន គំរាម កំហែង យ៉ាង ធ្ងន់ ធ្ងរ ដល់ សន្តិសុខ នាវា ចរណ៍ របស់ នាវា ឆ្មាំសមុទ្រចិន ។ ប្រៀបធៀបនឹង រូបភាព “ទុនខ្សោយ ”ដែ ល បង្កើតដោយចេតនាកាល ពីមុន លើក នេះ នាវា ឆ្មាំ សមុទ្រ ហ្វីលីពីន បរចូល ជិត នាវា ឆ្មាំសមុទ្រចិនប្រកប ដោយ គ្រោះថ្នាក់ គឺ កាន់តែបង្កប់ ន័យ បង្ក រឿង និងជា សកម្មភាព កាន់តែជ្រុល ហូស ហេតុ ដែល បាន លាតត្រដាងទាំងស្រុងនូវធាតុពិតផ្សងព្រេង របស់ គោលនយោបាយ ហ្វីលីពីន ចំពោះសមុទ្រ ចិន ខាង ត្បូង ។ មជ្ឈដ្ឋានខាងក្រៅត្រូវមានការប្រុងប្រយ័ត្នថា ហ្វីលីពីន បាន និង កំពុង ក្លាយ ជាប្រភពនៃ ភាព ច្របូក ច្របល់ នៅសមុ ទ្រ ចិន ខាង ត្បូង ។
បទពិសោធក្នុង ប្រវត្តិសាស្ត្រ បាន បង្ហាញថា ការ សម្រេច បាននូវ សន្តិភាព នៅសមុទ្រ ចិន ខាងត្បូង ចាំបាច់ត្រូវ ធ្វើ ម្តងមួយជំហានៗ ពី ការ គ្រប់គ្រង ការ ខ្វែង គំនិតនិង វិបតិ្ត ដើរ ទៅកាន់ ការ ធ្វើ កិច្ច សន្ទនា និង សហប្រតិបតិ្តការ ចុង បំផុត សម្រេចបាននូវ ដំណោះស្រាយ ការ វិវាទ ទាំង ស្រុង ។ នៅឆ្នាំ ២០១៣ ហ្វីលីពីនបាន លើក ឡើង ដោយ ឯកតោភាគី នូវ អ្វីដែល ហៅថា “សំ ណុំរឿង មជ្ឈត្តកម្ម នៃ សមុទ្រ ចិន ខាង ត្បូង” ដែល បាន ល្មើស នឹង ការ កំណត់ ពាក់ព័ន្ធ នៃ «សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង»ស្តីពីប្រទេសសាមីដោះស្រាយ ការ វិវាទ ដោយ សន្តិភាព តាម រយៈកិច្ច ចរចា ដ៏ មេត្រីភាព ហើយ ក៏បាន ក្បត់ពាក្យ សន្យា របស់ ហ្វីលីពីន ដែល មានចែង ក្នុង កិច្ច ព្រមព្រៀង ទ្វេភាគីរវាងចិន និង ហ្វីលីពីន គោលបំណងវា គឺបង្ក រឿង នៅសមុទ្រ ចិន ខាង ត្បូង ដើម្បីស្វែង រក ផល ប្រយោជន៍ ផ្ទាល់ខ្លួន ។
ក្រោម កិច្ច ខិត ខំប្រឹងប្រែង រួម របស់ ប្រទេស ចិន និង បណ្តា ប្រទេស អាស៊ាន នានា ប៉ុន្មាន ឆ្នាំ កន្លង ទៅនេះ ស្ថានការណ៍ នៃ សមុទចិន ខាង ត្បូងបាន រក្សា ស្ថិរភាព ជា ទូទៅ ។ ប៉ុន្តែ ចាប់ពីបាន ឡើង កាន់ មុខ តំណែង នៅឆ្នាំ ២០២២ មក រដ្ឋាភិបាល របស់ លោក Marcos បាន លុបចោល គោលនយោបាយប្រកប ដោយ ភាព ប្រាកដ ប្រជា ចំពោះប្រទេស ចិនរបស់ រដ្ឋាភិបាលអាណតិ្តមុន ហើយ សុខ ចិត្ត ធ្វើ ជាទ័ពស្រួចនៃ អ្វីដែល ហៅថា “យុទ្ធសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិក”របស់ អាមេរិក ។ ពីថ្មប៉ប្រះទឹកRen’ai ដល់ ថ្ម ប៉ប្រះទឹកXianbin រហូត ដល់កោះ Huangyan ហ្វីលីពីន បាន បង្ករឿងចំពោះប្រទេសចិននៅសមុទ្រ ចិន ខាង ត្បូង ជាបន្តបន្ទាប់ ថែម ទាំង បាន ធ្វើ ប្រតិបត្តិការគ្មានបទដ្ឋាននៅលើ សមុទ្រ ដែល បាន ល្មើស យ៉ាង ច្បាស់នូវ ក្បូន ច្បាប់អន្តរជាតិ ស្តីពី ការ ចៀសវាងពីការ បំបុក ។ បើ សិនជា ចិន មិន រក្សា ការ អត់ ធ្មត់ និង ប្រកប ដោយ វិចារណញ្ញាណ នោះ ការ បង្ករឿង និង បំបុក គ្នា ដោ យ ចេតនា របស់ ហ្វីលីពីន ពិត ជា នឹង បណ្តាល ឱ្យ កើត មានឧប្បត្តិហេតុកាន់តែធ្ងន់ធ្ងរ ។
ទង្វើ របស់ ហ្វីលីពីន បាន បង្ក ជាការ គំរាម កំហែង យ៉ាង ធ្ងន់ ធ្ងរ ដល់ សន្តិភាពក្នុង តំបន់ ។ ប៉ុន្មាន ឆ្នាំ ចុង ក្រោយ នេះ សមាគម អាស៊ាននិងក្របខណ្ឌពហុភាគីនិយម ដែល បង្កើត ដោយ អាស៊ាន បាន រួម ចំណែក យ៉ាង ខ្លាំងក្នុង ការ រក្សា សន្តិភាពនិង ស្ថិរភាព នៅតំបន់ សមុទ្រ ចិន ខាង ត្បូងបន្ទាប់ពី សង្គ្រាម ត្រជាក់ ខណៈពេល និយាយ ដល់ បញ្ហា សមុទ្រ ចិន ខាង ត្បូង ប្រទេស ក្នុង តំបន់កាន់តែមានវិចារណញ្ញាណ ហើយ ក៏កាន់តែមាន ជំនឿចិត្ត ក្នុង ការ ដោះស្រាយ ការ វិវាទដែរ ។ ស្ថានភាពបច្ចុប្បន្ន ដែល បាន មក ដោយ មិន ងាយនេះ កំពុងរង ការ បំផ្លាញ ដោយ ឯកតោភាគី ពីប្រទេស ហ្វីលីពីនដែល មានអាត្មានិយមហួសហេតុ ។ហ្វីលីពីន បាន បំភ្លេចមេរៀន ក្នុង ប្រវត្តិសាស្ត្រទាំងស្រុង ហើយ បាន “ធ្វើ ដំណើរ បញ្ច្រាស” ពីជំហាន ក្នុង យុគសម័យ ប្រែ ខ្លួន ទៅជាប្រភពនៃ ភាព ច្របូក ច្របល់ នៅសមុទ្រ ចិន ខាង ត្បូងនិង ការ ប៉ះទង្គិច ក្នុង តំបន់ ។ ទង្វើ ទាំង នេះ មិន ត្រឹម ជា សកម្មភាពផ្សងព្រេង ប៉ុណ្ណោះទេ ថែម ទាំង ក៏ប្រកបដោយ គ្រោះថ្នាក់ យ៉ាងខ្លាំងផងដែរ ៕
ប្រភព ៖ (CCFR Comment)