ខេត្តស្វាយរៀង: យោងតាមបណ្តាញហ្វេសប៊ុកភេគរបស់ មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង
បានបង្ហោះថាសូមអបអរសាទរ ស្ត្រីម្នាក់ រស់ក្នុងភូមិចេកសង្កាត់ចេកក្រុងស្វាយរៀង សម្រាលបានកូនភ្លោះ៣នាក់ កាលពីរសៀល ថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៥នេះ។
សូមអបអរសាទរដល់គ្រួសារលោក ទេស ភានិត្យ និងលោកស្រី សូត្រ គន្ធា រស់នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលភរិយាសម្រាលបានកូនភ្លោះចំនួន ០៣ (បី) ដែលមានឈ្មោះដូចខាងក្រោម៖
ទី១ ទារិកា រិ នាដសយ ភេទ ស្រី ទំងន់ 2.6kg (សម្រាលនៅវេលាម៉ោង ១៥:១៥នាទី)។
២ ទារិកា រិ នាដសា ភេទ ស្រី ទំងន់ 2.4kg
(សម្រាលនៅវេលាម៉ោង ១៥:២០នាទី)។
និងទី៣ ទារិកា រិ នាដនិស្ស័យ ភេទ ស្រី ទំងន់ 2.2kg (សម្រាលនៅវេលាម៉ោង ១៦:១០នាទី)។
សូមបញ្ជាក់ថា នៅវេលាល្ងាចថ្ងៃដដែលនេះដែរលោកស្រី ឃួន សោភ័ណ្ឌ ចៅសង្កាត់ចេក បានអញ្ជើញសួរសុខទុក្ខគ្រូសារលោក ទេស ភានិត្យ និងលោកស្រី សូត្រ គន្ធា ព្រមទាំងជូនពរម្តាយ និងកូនៗមានសុខភាពល្អ ផងដែរ៕