ខ្សែប្រយុទ្ធជប៉ុន Shin Yamada បានចូលរួមជាមួយ Celticរបស់ស្កុតឡេន ដោយចាកចេញពីក្រុម Kawasaki Frontale ក្នុងកិច្ចសន្យារយៈពេល 4 ឆ្នាំ។
កីឡាករវ័យ 25 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន 32 គ្រាប់ក្នុងការបង្ហាញខ្លួន 121 ប្រកួតជាមួយនឹងក្លឹប នៅក្របខ័ណ្ឌ J-League ចាប់តាំងពីឆ្នាំ 2023 ។
អ្នកចាត់ការ Brendan Rodgers បានប្រាប់សារព័ត៌មានរបស់ក្លឹបថា “គាត់គឺជាកីឡាករដ៏រឹងមាំម្នាក់ដែលអាចរកគ្រាប់បាល់បាន និងបង្កើតគ្រាប់បាល់សម្រាប់អ្នកដទៃ ហើយខ្ញុំគិតថាគាត់គឺជាមនុស្សម្នាក់ដែលពិតជាអាចបន្ថែមកម្លាំងសំខាន់ដល់ខ្សែរប្រយុទ្ធរបស់យើង”។
...
Yamada នឹងជាសមាជិកថ្មីម្នាក់ទៀតបន្ថែមជាមួយមិត្តរួមក្រុម Benjamin Nygren និង Callum Osmand ខ្សែការពារ Hayato Inamura និង Kieran Tierney និងអ្នកចាំទី Ross Doohan ក្នុងការចូលរួមជាមួយក្រុមជើងឯកស្កុតឡេននៅរដូវក្តៅនេះ។