ប្រទេសថៃ ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ពួកជ្រុលនិយមថៃ ធ្វើបាតុកម្ម នៅបរិវេណមុខស្ថានទូតខ្មែរប្រចាំបាងកក តវ៉ារឿងដែលទាហានរបស់ខ្លួនជាន់មីនដាច់ជើង និងរបួសនៅព្រំដែន។
សង្គមថៃយូរៗឡប់ទាំងទាហាន និងពួកជ្រុលនិយម។ សូម្បីតែមីនក្នុងដីខ្លួនឯង ដើរជាន់មីនដាច់ជើងខ្លួនឯង បែរជាបន្ទោសកម្ពុជា។ មហាជ្រុលនិយម បង្ករឿងមិនចេះចប់ សារជាតិជាចោរ ក្រឡិក្រឡុច និយាយខ្លះការទទួលខុសត្រូវ ។
ចំពោះករណីនេះ ! អគ្គនាយក CMAC បង្ហាញការហួសចិត្តចំពោះការចោទប្រកាន់របស់ថៃ និងជំរុញឱ្យថៃប្តឹងទៅ ICJ តែម្តង !
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) តាមរយៈបណ្តាញសង្គម នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញការហួសចិត្តចំពោះភាគីថៃដែលបានចោទប្រកាន់និងគំរាមប្តឹងទៅអង្គការសហប្រជាជាតិពាក់ព័ន្ធទាហ៊ានថៃដើរជាន់មីនកាលពីពេលកន្លងទៅថ្មីៗនេះ ហើយឯកឧត្តម ក៏បានជំរុញឱ្យភាគីថៃ ប្តឹងទៅតុលាការ ICJ តែម្តងទៅ។
ខ្លឹមសារនៅក្នុងបណ្តាញសង្គមរបស់លោក ហេង រតនា មានដូចតទៅ៖
ក្រោយមានទាហានសៀមជាន់គ្រាប់មីនដោយមានម្នាក់ដាច់ជើងម្ខាង និងរបួសស្រាលចំនួន២នាក់ (តាមរយៈសារព័ត៌មាន) ចុះផ្សាយលាបពណ៌មួលបង្កាច់កម្ពុជា រឿងគ្រាប់មីនចាស់ និងគ្រាប់មីនដាក់ថ្មី! រដ្ឋមន្ត្រីការពារជាតិសៀមស្តីទី ស្នើសុំឱ្យកម្ពុជា ដោះគ្រាប់មីនចាស់ៗចេញ មេទ័ពជួរមុខសៀមថាគ្រាប់មីនសល់ពីសង្គ្រាម ក្រុមអង្គការដោះមីន និងក្រសួងការបរទេសសៀមថាគ្រាប់មីនដាក់ថ្មី និងប្រុងប្រៀបប្តឹងកម្ពុជា ទៅUN! ជាដើម។ ពិតជាច្របូកច្របល់មែន!!
មានអ្នកតាមសួរមតិយោបល់ខ្ញុំលើបញ្ហានេះ ខ្ញុំថាសូមពិនិត្យមើលទិដ្ឋភាពច្បាប់នៃអនុសញ្ញាមីនអន្តរជាតិនេះ ត្រង់មាត្រាទី៥ មានចែងច្បាស់ថា បូរណភាពទឹកដីអ្នកណា អ្នកនោះទទួលខុសត្រូវ។ ជាក់ស្តែងឃើញមានរូបភាពតាមប្រព័ន្ធសង្គមជាច្រើននៅស្រុកសៀម បានធ្វើការផ្សព្វផ្សាយរូបភាពសកម្មភាពទាហ៊ានសៀមសម្រុកដាក់គ្រាប់មីនថ្មីៗតាមព្រំដែនខ្មែរ-សៀម តើរដ្ឋបាលសៀមនិងអង្គការដោះមីននៅសៀម មានចាត់វិធានការស៊ើបអង្កេតឬនៅ និងបានប្តឹងទៅថ្នាក់ដឹកនាំប្រទេសសៀមឱ្យចាត់វិធានការទប់ស្កាត់ឬនៅ? រឿងនេះករណីចង់ប្តឹងកម្ពុជាទៅUNពិតជាល្អហើយ ដូចនេះគួរតែបបួលគ្នាដោយកាន់ដៃកម្ពុជាទៅប្តឹងនៅ ICJ តែម្តង ព្រោះថា ICJ ជាតុលាការរបស់ UN នេះស្រាប់! ៕
ដោយ ៖ សិលា