ក្នុងស្មារតីជាតិនិយម“ដីខ្មែរ គឺជាសម្បត្តិខ្មែរ!” ប្រជាពលរដ្ឋខ្មែរជាង ១០០០នាក់ ទស្សនាប្រាសាទតាមាន់ធំនៅថ្ងៃអាទិត្យនេះ

ចែករំលែក៖

ប្រាសាទតាមាន់ធំ៖ ក្នុងស្មារតីជាតិនិយម“ដីខ្មែរ គឺជាសម្បត្តិខ្មែរ!” នាព្រឹកថ្ងៃអាទិត្យ ទី ២០ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩:០០ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់មានបងប្អូនប្រជាពលរដ្ឋខ្មែរចំនួនសរុប ១០៤០នាក់ បានមកទស្សនាប្រាសាទតាមាន់ធំ។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ។

ប្រជាពលរដ្ឋខ្មែរដែលមកទស្សនានេះ បានធ្វើដំណើរមកពីខេត្តកំពង់ធំ សៀមរាប បាត់ដំបង ប៉ៃលិន ត្បូងឃ្មុំ ពោធិ៍សាត់ និងបន្ទាយមានជ័យ ដោយបង្ហាញពីការចាប់អារម្មណ៍ខ្ពស់ចំពោះបេតិកភណ្ឌវប្បធម៌បុរាណ និងការរួមចំណែកក្នុងការពង្រឹងក្តីស្រឡាញ់ជាតិ និងអត្តសញ្ញាណខ្មែរ។

ការទស្សនាប្រាសាទក្នុងឱកាសនេះ គឺមិនត្រឹមតែជាការស្វែងយល់អំពីប្រវត្តិសាស្ត្រទេ ប៉ុន្តែរួមជាផ្នែកមួយនៃការរួមចំណែកលើកទឹកចិត្តវីរកងទ័ពខ្មែរ ថែរក្សា និងផ្សព្វផ្សាយអំពីសារសំខាន់តម្លៃវប្បធម៌បុរាណជាតិផងដែរ៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print