លោក ជឿន សារុន អធិការរងនគរបាលខណ្ឌព្រែកព្នៅ ពុះដីតឡូតិ៍ខ្យល់ឱ្យប្រជាពលរដ្ឋ បានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ហើយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានធ្វើការតវ៉ា ក្រោយទិញដីឡូត៍ពីលោក ជឿន សារុន អធិការរងនគរបាលខណ្ឌព្រែកព្នៅ ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោយបង់លុយរួចហើយ និងកំពុងបង់ តែមិនទទួលបានដី ហើយនឹងប្លង់។

តាមទទួលព័ត៌មាន, ម្ចាស់ដីឡូត៍ ដែលជាអធិការរងខណ្ឌព្រែកព្នៅ បានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ហើយ ខ្លាចជាប់សំណាញ់ច្បាប់ ។

ភាគច្រើនពលរដ្ឋរងគ្រោះខ្លះនៅខេត្តព្រៃវែង ជាកម្មការិនីកាត់ដេរ ដោយសន្សំលុយមិនហ៊ានចាយ ដើម្បីមកបង់រំលោះ, ខ្លះនៅខេត្តកណ្តាល ដោយយកលុយដែលកូនជូន មកបង់រំលោះ និងខ្លះជាកម្មករសំណង់ បានសន្សំលុយមកបង់តែចុងក្រោយអស់រលីង។ មួយឡូតិ៍តម្លៃ 3800ដុល្លារ។

ករណីនេះ ប្រជាពលរដ្ឋធ្លាប់បញ្ជូនទៅអាជ្ញាធរ ពេលទទួលបានព័ត៌មានភ្លាម ហើយខាងស្រុកបានកោះហៅ លោក ជួន សារឿន មកដោះស្រាយតែលោកមិនខ្លួន ពីព្រោះបានគេចទៅក្រៅបាត់។

សូមអំពាវនាវឲ្យអាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវពិនិត្យមើលឲ្យបានខ្លាំង និងច្បាស់លាស់សម្រាប់គម្រោងពុះលក់ដីឡូត៍ ដើម្បីចូលរួមទប់ស្កាត់ការចាញ់បោក និងប៉ះពាល់ជីវភាពរបស់ពលរដ្ឋ ហើយបងប្អូនយើងត្រូវមានការប្រយ័ត្នខ្ពស់ពេលសម្រេចចិត្តបង់រំលោះដីឡូត៍ទាំងនោះ បារម្ភចុងក្រោយបានតែក្រដាសកិច្ចសន្យា តែមិនបានដី និងប្លង់។
សូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់មុននឹងសម្រេចចិត្តបង់រំលោះដីឡូត៍នានា។ សូមកុំបារម្ភតែក្រដាសកិច្ចសន្យា តែបែរជាមិនបានដី និងប្លង់ពិតប្រាកដ! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print