ភ្នំពេញ៖ បុរសជនជាតិចិនបេីករថយន្តខ្វះការប្រុងប្រយ័ត្នដល់ផ្លូវបំបែកជាបួនបានជ្រុលទៅបុកម៉ូតូស្កុបពីដែលជិះដោយនារីម្នាក់បណ្ដាលឲ្យបណ្តាលអោយរងរបួស ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២រំលងអធ្រាត្រចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ទល់មុខណាហ្គាវើល ផ្លូវព្រះសីហនុ កែងផ្លូវអត់លេខ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញនារីម្នាក់បានជិះម៉ូតូម៉ាកហុងដាស្តុបពីពីបៃតងចាស់ពាក់ស្លាកលេខ ភ្នំពេញ1LP 1938 ជិះតាមបណ្ដោយផ្លូវព្រះសីហនុទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជាបួន ក៍ស្រាប់តែមានបុរសជនជាតិចិនរួមដំណើរជាមួយកូននិងប្រពន្ធ បានបេីករថយន្តម៉ាកតូយ៉ូតាព្រុសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF 1659 បានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវចំហៀងណាហ្គាវេីល ទិសដៅពីត្បូងទៅជើង ដោយខ្វះការប្រុងប្រយ័ត្នដូចគ្នាក៍ជ្រុលទៅបុកនិងម៉ូតូបណ្ដាលឲ្យអូសជាប់ក្រោមរថយន្តរងការខូចខាតព្រមទាំងធ្វើឲ្យនារីជាអ្នកជិះម៉ូតូរងរបួសជេីងនិងដៃខាងស្ដាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះអង្គដួងភ្លាមៗផងដែរ ។
ដោយឡែកខាងរថយន្តវិញរងការខូចខាតផ្នែកខាងមុខតិចតួច តែមិនគ្រោះថ្នាក់ដល់មនុស្សដែរជិះក្នុងរថយន្តនោះទេ ហើយអ្នកបេីកបរ ក៍មិនបានរត់គេចទៅណាដែរ ។
បន្ទាប់ពីកេីតហេតុដោយសារមិនអាចដោះស្រាយគ្នាបានភ្លាមៗរថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងវាស់វែងយកទៅរក្សាទុករង់ចាំដំណោះស្រាយនៅពេលក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ