សមត្ថកិច្ច​ខណ្ឌ​ដង្កោ​ឃាត់​ខ្លួន​បុរស​ម្នាក់​អនុវត្ត​តាមដីកា​បង្កាប់របស់​តុលា​ការ​

ចែករំលែក៖

​ ភ្នំពេញ​៖​ សមត្ថកិច្ច​ខណ្ឌ​ដង្កោ​ឃាត់​ខ្លួន​បុរស​ម្នាក់​ តាម​ការ​អនុវត្ត​ដីកា​បង្កាប់របស់​តុលា​ការ​
ស្តីពីការអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន លេខ៧៧២ “ន”ដចន ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ របស់សាលាដំបូងរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យ​ដឹង​ថា​ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១០និង៣០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ៧៧២“ន”ដចន ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ចុះហត្ថលេខាដោយលោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឱ្យចាប់ និងនាំខ្លួនឈ្មោះ ស៊ុយ ឆេងអូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ទីកន្លែងកំណើតភូមិពង្រ ឃុំរការមាស ស្រុកកងមាស ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាប់ចោទពីបទ លួច និងទទួលផលចោរកម្ម ប្រព្រឹត្តនៅចំណុចភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២៥ ។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១០និង៣០នាទី សមត្ថកិច្ចយើងបានចាប់ និងនាំខ្លួនឈ្មោះ ស៊ុយ ឆេងអូ បាននៅចំណុចយានដ្ឋានជួសជុលរថយន្ត​ ភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

...

ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print