ដល់ម៉ោងប្រជាជនថៃ ធុញទ្រាន់នឹងក្រុមជ្រុលនិយម មកតវ៉ានៅមុខស្ថានទូតខ្មែរយើងឯទីក្រុងបាងកក

ចែករំលែក៖

ប្រទេសថៃ ៖ ប្រទេសធ្វើឱ្យពិភពលោកមើលឃើញ ពីការស្រុតចុះនូវសីលធម៌ បើអ្នកដឹកនាំប្រទេសវិញ អត់មានក្បាលម៉ាសុីនច្បាស់លាស់ សូម្បីប្រជាជនខ្លួនឯងក៏បែកបាក់គ្នា ឈានដល់ ការតវ៉ារបស់ក្រុមជ្រុលនិយមនៅមុខស្ថានទូតខ្មែរយើងកាលពីព្រឹកថ្ងៃទី២០ ខែកក្កដា នៅក្នុង Comments ក៏មានប្រជាជនថៃច្រើនលើសលប់ ដែលចេញមកជេរពួកក្រុមជ្រុលនិយមនេះ ព្រោះតែខឹងបង្កបញ្ហាមិនចេះចប់ និងបានតែខ្លាំងនៅក្រុងថេប តែមិនហ៊ានទៅស្រែកនៅជាយដែន។

ខាងក្រោមនេះជាការបញ្ចេញយោបល់របស់ប្រជាជនថៃច្រើនលើសលប់៖

ពួកលោកអ្នកឯងសាងតែបញ្ហា, ថ្ងៃនេះអត់រកស៊ីច្រាសច្រំអីទេ ឬនៅត្រង់ហ្នឹងហើយ, ទៅជាយដែនទៅ បើខ្លាំង, ចែកគ្នាទៅឈរនៅជាយដែនទៅបែរមេក្រូទៅជេរគេទៅបើខ្លាំង, ទៅស្រែកនៅជាយដែននោះដាក់មេក្រូទៅខាងខ្មែរ, និយាយមិនដឹងរឿងអាអើយ, កុំនិយាយល្អជាងបើភ្លើ, ម្ដេចមិនទៅទាមទារនៅប្រាសាទតាមាន់, អាមួយវ៉ែនតាខ្មៅអានអត់ច្បាស់, វាមិនមែនជារឿងដែលពួកលោកអ្នកមកនិយាយទេ កុំនិយាយល្អជាងប្រទេសថៃ និងប្រទេសកម្ពុជាមានអាយុកាលតាំងពីណាមកហើយ កុំនិយាយរឿងប្រវត្តិសាស្រ្តអ្នកឯងមកនិយាយ៣ថ្ងៃក៏អត់ចប់ផង, មិនបាច់តាំងខ្លួនជាអ្នកចេះដឹងទេ, បញ្ហាកើតឡើងពីថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ហេតុអ្វីបានជាជេរប្រមាថប្រជាជនខ្មែរបែបនេះ និយាយបែបនេះមិនមែនជាប្រជាជនថៃ ប្រជាជនថៃ មិនដែលមើលងាយជនជាតិសាសន៍ប្រជាជនដូចគ្នាទេ, ទៅតាមកន្លែងជេរនៅប្រាសាទទៅល្អអត់, គាត់កំពុងរួបរួមគ្នាដើម្បីសន្តិភាពប្រជាជន, ចង់ល្បីណាស់មិនដឹងជាស្អីទេអ្ហា, ពួកអាក្របី, ពួកនេះធ្វើឲ្យប្រទេសជាតិឆ្ពោះទៅមុខមិនបាន, ឆ្លាតតែរឿងល្ងង់, ដូចជាដឹងច្បាស់ណាស់ហ្អ៎ា, ពួកនេះពូកែខាងល្ងង់, ប្រទេសជាតិវឹកវររាល់ថ្ងៃព្រោះពួកហ្អែង, ពូកែខ្លាំងណាស់អាក្របីទៅស្រែកនៅជាយដែនឯណោះ, អ្ហែងអាក្រក់ណាស់, ម្ដេចមិនទៅប្រាសាទតាមមាន់មកព្រូសនៅក្រុងថេបធ្វើអ្វី គ្រាន់តែដឹងថាអ្ហែងពូកែព្រូស, ពូកែខ្លាំងទៅម្ដុំជាយដែនកុំមកប្រុស, ម្ដុំនេះអញថ្លង់, គួរឱ្យខ្លាចចរិតពួកហ្អែងណាស់….។ ដូច្នេះដល់ម៉ោងប្រជាជនថៃវិលមុខជាមួយ ក្រុមជ្រុលនិយមថៃ ដែលវង្វេងប្រវត្តិសាស្ត្រ ក្លាយជាចោរឈ្លានពាន ដោយឥតអៀនខ្មាស ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print