អគ្គិសនីកម្ពុជា នឹងដាក់ដំណើរការបញ្ជូនចរន្តអគ្គិសនីឆ្លងកាត់ ខ្សែបណ្តាញបញ្ជូន២៣០គីឡូវ៉ុល ដែលសាងសង់រួច ចាប់ពីខេត្តមណ្ឌលគីរី ឆ្លងកាត់ខេត្តក្រចេះ មកខេត្តត្បូងឃ្មុំ

ចែករំលែក៖

ភ្នំពេញ៖ អគ្គិសនីកម្ពុជា ចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ចាប់ពីអនុស្ថានីយអគ្គិសនីឦសាន ខេត្តមណ្ឌលគីរី ឆ្លងកាត់ខេត្តក្រចេះ មកអនុស្ថានីយអគ្គិសនីត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានសាងសង់រួចរាល់ជាស្ថាពរហើយ ។​ ដូច្នេះ​សូមប្រជាពលរដ្ឋកុំឡើងបង្គោលប្រយ័ត្នគ្រោះថ្នាក់។

ចាប់ពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ អគ្គិសនីកម្ពុជា នឹងធ្វើការបញ្ជូនចរន្តអគ្គិសនីឆ្លងកាត់តាមខ្សែបណ្តាញបញ្ជូន ២៣០ គីឡូវ៉ុល នេះ ដើម្បីឈានទៅផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋដែលរស់នៅតាមខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។

ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ដែលកើតឡើងដោយសារការបញ្ជូនចរន្តអគ្គិសនី តាមបណ្តាញតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុលខាងលើ អគ្គិសនីកម្ពុជាសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមគន្លង ខ្សែបណ្តាញបញ្ជូន ក្នុងទឹកដីនៃខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ហាមឡើង បង្គោល ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។
ខ្សែបណ្តាញបញ្ជូនអគ្គិសនីនេះរត់ឆ្លងកាត់ភូមិ ឃុំ/សង្កាត់ ស្រុកមួយចំនួន នៃខេត្តទាំងបីខាងលើនេះមានដូចខាងក្រោម៖

-​ ខេត្តមណ្ឌលគីរី៖ ឃុំរយំ ស្រុកកោះញែក និងឃុំចុងផ្លាស់ ស្រុកកែវសីមា។

– ខេត្តក្រចេះ៖ ឃុំស្វាយជ្រះ ស្រុកស្នួល។

– ខេត្តត្បូងឃ្មុំ៖ ភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ និងភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង។

អាស្រ័យហេតុនេះ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print