អាជ្ញាធរកំពង់ចាម ចាប់រថយន្ត១គ្រឿង ដែលដឹកសាច់បង្កកជិត៤តោនពីវៀតណាម ដោយគ្មានលិខិត អនុញ្ញាត

ចែករំលែក៖

ខេត្តកំពង់ចាម៖ កាលយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម ចុះឃាត់ចាប់រថយន្ត ១ គ្រឿង ដឹកសាច់សត្វបង្កកសរុបចំនួន ៣៧៩៨ គីឡូក្រាម។

សាច់សត្វបង្កកទាំងនោះ រួមមាន ស្បែកជ្រូក ជេីងជ្រូក ចំនួន១៨៧កេស ស្មើនឹង២២៤៨គីឡូក្រាម និងហតដកសាច់មាន់ចំនួន ៣១បាវ ស្មើនឹង ១៥៥០គីឡូក្រាម។ បេីតាមលោក ហ៊ុន សារ៉ាត់ រថយន្តខាងលើ បានដឹកសាច់ សត្វបង្កកទាំងនេះ ចេញពីប្រទេសវៀតណាម ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញដោយគ្មានលិខិត អនុញ្ញាតអ្វីទាំងអស់។

...

បច្ចុប្បន្នក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើមករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print