ខេត្តកណ្តាល÷ ដោយអនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាលន់ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ពាក់ព័ន្ធករណីលួចនិងប្រើប្រាស់គ្រឿងញៀន។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ករណីលួចភេសជ្ជះធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់គ្រឿងញៀនកើតហេតុថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ២២ និង ៣០នាទី នៅចំណុចបរិវេណសាលាបឋមសិក្សាហ៊ុន សែន ខន្តី ៧ មករា ស្ថិតនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពបានបន្តថា ជនរងគ្រោះចំនួន២នាក់÷១-ឈ្មោះ គីម គាង ភេទប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀននិង២-ឈ្មោះ នុត ខន ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំបច្ចុប្បន្នភូមិ វាលត្រែង ឃុំ តាលន់ ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យចំនួន ០៣ នាក់÷១-ឈ្មោះ គាង សុជាតិ ហៅកក់ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ត្រូវបានឃាត់ខ្លួន-មានសារធាតុញៀនវិជ្ជមាន(+)-ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន ០១ លើករយៈពេល ០៩ ខែ ករណីអំពើលួច(ទូរស័ព្ទ)និង ២-ឈ្មោះ ញឹម មាន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ វាលត្រែង ឃុំតាលន់ ស្រុកស្អាង រត់គេចខ្លួននិង៣-ឈ្មោះស្រុី ស្រស់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាឯក ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល រត់គេចខ្លួន។
វត្ថុតាមចាប់យក:
១-មេសោចំនួន ០២ ។
**សម្ភារៈបាត់បង់ខូចខាតរួមមាន÷
១-ខូចសោចាក់ទូចំនួន០២។
២-បំបែកទូរដាក់អីវ៉ាន់ចំនួន០១។
៣-បាត់បង់ភេជ្ជៈបាកាស នំកញ្ចប់ កំសៀវទឹកក្តៅ។
មន្ត្រីនគរបាលបានឲ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ២២ និង ៣០នាទី ជនសង្ស័យទាំង ០៣នាក់ខាងលើបានជួបជំុគ្នាប្រើប្រាស់គ្រឿងញៀនរួចហើយក៏បបួលគ្នាទៅធ្វើសកម្មភាពលួចគាស់ទូរដាក់អីវ៉ាន់លក់ដូរនៅក្នុងបរិវេនសាលាបឋមសិក្សាហ៊ុនសែន ខន្តី ៧ មករា ស្ថិតនៅភូមិ វាលត្រែង ឃុំ តាលន់ ស្រុកស្អាង និង ឆ្កឹះបំបែកសោសាលារៀន ខាងក្រោយរួចបានធ្វើសកម្មភាពវាយបំបែកសោរចាក់ ទូរទឹកកក វាយបំបែកតុ,ការ៉ូនិង គាស់ទូរស័ង្កសី លួចយកភេសជ្ជៈបាកាស នំកញ្ចប់និងកំសៀវទឹកក្តៅយកទៅបាត់។
ពេលទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់បានចុះទៅដល់កន្លែងកើត ហេតុធ្វេីការស្រាវជ្រាវកំណត់មុខសញ្ញា។ នៅថ្ងៃ ទី២១ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ១៤និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់បាននាំខ្លួនជន សង្ស័យឈ្មោះ គាត សុជាតិ ហៅកក់ មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ចំណែកជនសង្ស័យឈ្មោះ ញឹម មាន និង ឈ្មោះ ស្រុី ស្រស់ បានគេចខ្លួន។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យឈ្មោះ គាត សុជាតិ ហៅកក់សារភាពថា ខ្លួនបក្សពួកឈ្មោះ ញឹម មាន និង ឈ្មោះ ស្រុី ស្រស់ ពិតជាបានធ្វើ សកម្មភាពលួចឆ្កេះសោរសាលារៀន វាយបំបែកសោរទូរទឹកកក វាយបំបែកតុការ៉ូ និង គាស់ទូរស័ង្កសី លួចយកភេសជ្ជៈ បាកាស នំបញ្ចប់ និង កំសៀវទឹកក្តៅ ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕