រថយន្ត២គ្រឿងបេីកឆ្លងភ្លើងស្តុប​មិន​ទាន់​បាន​បុកនិងប៉ះ​គ្នា​ផង​បែរ​ជា​ឈ្លោះ​ប្រកែក​គ្នា​ឈាន​ដល់​ប្រេី​អំពើ​ហិង្សា​

ចែករំលែក៖

ភ្នំពេញ​:​ ​រថយន្តឃ្លុបដឹកអីវ៉ាន់បេីកបត់ឆ្លងភ្លើងស្តុប​​ឃេីញ​រថយន្ដ​កុងតឺន័រ​ចង់​បំពាន​ភ្លើងស្តុប​ដែរ​បាន​បេីក​រថយន្ត​ឈប់​ទទឹង​ផ្លូវ​ ហេីយ​ចុះ​មក​ឈ្លោះ​ប្រកែក​គ្នា​រហូតឈាន​ដល់​ប្រេី​អំពើ​ហិង្សា​ដាក់​គ្នា​ទៅវិញ​ទៅ​មក តែដោយសារខាង​ភាគី​រថយន្ត​ឃ្លុប​មាន​គ្នា​ច្រើន​បាន​ចាប់​ក្របួច​កអាវ​គូជម្លោះធ្វើ​ឲ្យ​ដាច់​ខ្សែ​ក​ ក៏​ឈ្លោះប្រកែក​គ្នា​រឹត​តែ​ខ្លាំង​ផ្អេីល​ដល់សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចុះជួយ​អន្តរាគមន៍​ភ្លាមៗ​ ។

ហេតុការណ៍នេះបង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​ម៉ោង​៩និង​៣០នាទី​យប់​ថ្ងៃ​ទី​២១ ខែ​កក្កដា ​ឆ្នាំ​២០២៥ ​នៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-ហាណូយ​ ត្រង់ចំណុច​ភ្លើងស្តុប​៩២​ ស្ថិត​នៅ​ក្នុងសង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយឲ្យដឹង​ថា​ នៅមុន​ពេល​កេីត​ហេតុ​ គេឃើញ​រថយន្ត​កូរ៉េ​ប្រភេទ​ឃ្លុប​ដឹក​អីវ៉ាន់​ពណ៌​ស​ មិន​ចាំ​ស្លាក​លេខ​ បាន​បេីក​បរ​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​-ហាណូយ​ ក្នុង​ទិសដៅ​ពី​ជេីង​ទៅ​ត្បូង បាន​បត់​ឆ្វេង​ឆ្លង​ភ្លើងស្តុប​ ហេីយ​ពេលកំពុង​តែ​ឆ្លង​ឃេីញ​រថយន្ដ​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ ពណ៌​ខៀវ​លាយ​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-2937 បម្រុង​បេីក​ឆ្លង​ភ្លើងស្តុប​ដែរ​បែរ​ជា​រថយន្ត​ឃ្លុប​ដឹក​អីវ៉ាន់​ខាងលើ​បាន​បេីក​បរ​ឈប់​ចត​នៅ​កណ្តាល​ភ្លើងស្តុប​ បណ្តាល​អោយ​បាំង​មិន​ឲ្យ​ខាង​រថយន្ត​កុងតឺន័រ​បេីក​ឆ្លង​ភ្លើងស្តុប​រួច ហេីយ​អ្នកបើកបរបាន​ចុះ​ពី​រថយន្ត​ទាំង​សងខាង​មកឈ្លោះ​ប្រកែក​គ្នា​ទៅវិញ​ទៅ​មក​ ដោយខាង​រថយន្ត​ឃ្លុប​ដឹក​អីវ៉ាន់​មាន​គ្នា​៣នាក់​បាន​ចាប់​កអាវ​អ្នកបើករថយន្ត​កុងតឺន័រ​ ហេីយ​ខាង​រថយន្ត​កុងតឺន័រ​ទ្រាំមិន​បាន​ក៏​ចាប់​កអាវ​ខាង​រថយន្ត​ឃ្លុប​ដឹក​អីវ៉ាន់​វិញ​ ឈាន​ដល់​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក​ បណ្តាល​ឲ្យ​ខាង​រថយន្ត​ឃ្លុប​ដឹក​អីវ៉ាន់​ម្នាក់​បាន​ដាច់​បន្តោង​ខ្សែ​ក​ ហេីយ​ឈ្លោះ​ប្រកែក​គ្នា​ពេញ​ផ្លូវ​ផ្អើល​ដល់កម្លាំង​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​ ។
ភាគី​ខាង​រថយន្ត​ឃ្លុប​បាន​និយាយ​ទៅកាន់​ខាង​រថយន្ត​កុងតឺន័រ​ថា មិន​អញ្ចឹង​ទេ​សងខ្សែកអញមក​ ហើយចុះ​ពី​រថយន្ដ​មក​ជួយ​រក​មេីល​បន្តោង​ខ្សែ​ក​អញអោយ​ឆាប់​ ដាច់​បន្តោង​ខ្សែ​កអញហេីយ​! ចំណែក​ខាង​រថយន្ត​កុងតឺន័រ​បាន​និយាយ​ប្រាប់​ថា​ មក​ចាប់​ក្របួច​កអាវ​អញ់មុន​ហេីយ​ បែរជាចង់អោយអញជួយ​រក​ខ្សែ​ក​អោយ​អញមិន​ជួយ​រក​មេីល​ ។ បន្ទាប់​មក​បងប្អូន​ប្រជាពលរដ្ឋ​នៅកន្លែង​កេីត​ហេតុ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ សង្កាត់​ភ្នំពេញថ្មី​ដេីម្បី​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​ ហេីយ​បាន​សួរ​នាំ​ទាំង​សងខាង​តែ​ភាគី​ខាង​សងខាង​ខាង​លើ​ ចង់​ឈ្នះ​ចាញ់​គ្នា​ មិន​ទទួល​កំហុស​។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​នាំ​ភាគី​ទាំង​សងខាង​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ភ្នំពេញថ្មី​ភ្លាមៗ​ ។

បន្ទាប់ពីកេីត​ហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​​អប់រំ​ណែនាំភាគីទាំង​សង​ខាង​ ហេីយ​ធ្វេី​កិច្ច​សន្យា​រៀង​ៗ​ខ្លួន​និង​អោយ​ត្រឡប់​ទៅ​វិញ​ភ្លាមៗ​ផង​ដែរ​ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print