ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួង ធនធានទឹក និង ឧតុនិយម នាព្រឹកថ្ងៃអង្គារ ១២រោច ខែ អាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៅសាលប្រជុំនៃទីស្តីការក្រសួង ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធាន និង សមាជិកក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួង ជាច្រើនរូប។
សូមជម្រាបថា ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងធនធានទឹក និង ឧតុនិយ ម បានបង្កើតឡើង ដើម្បីសម្របសម្រួល គាំទ្រ និង ជំរុញ ដំណើរការ នៃការពិនិត្យឡើងវិញ និង ការវិភាគមុខងារ និង រចនាសម្ព័ន្ធរបស់ ក្រសួង ឱ្យ អនុវត្តដោយរលូន និងដើម្បី ធានាឱ្យ ការរៀបចំនិង ការប្រព្រឹត្តទៅរបស់ ក្រសួង កាន់តែ មានប្រសិទ្ធភាពខ្ពស់ ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ គឺការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈ ទំនើបប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និង ស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ ជូនប្រជាជនឱ្យកាន់តែប្រសើរ និង បានដាក់ចេញនូវវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្នុងនោះរួមមាន ការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់ គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព៕
ដោយ ៖ សិលា