ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- អាវៀចមាត់ថាថៃមានប្រតិកម្មលើប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី = ដោយសារមកពីកម្ពុជាសុំដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីរបេតិកភ័ណ្ឌពិភពលោក?
២- តុលាការថៃមានល្បិចស្មោកគ្រោគលើកម្ពុជា = ដោយធ្វើជាកាត់ទោសទាហ៊ានថៃម្នាក់ដែលបានបន្លំវាយទាហ៊ានខ្មែរពីថ្ងៃមុនឲ្យបង់ពិន័យ៥ពាន់បាតដើម្បីបញ្ជាក់ថាប្រាសាទតាមាន់ធំស្ថិតនៅក្នុងដែនអធិបតេយ្យភាពថៃ?
៣- មេដឹកនាំថៃថាបើមានសង្គ្រាមកើតឡើងមានតែការបាត់បង់និងខូចខាត = បើដឹងអញ្ចឹងដែរហេតុម៉េចថៃចង់តែបង្កើតសង្គ្រាម?
៤- ការចង់ដកឯកអគ្គរាជទូតថៃចេញពីកម្ពុជា = គឺជាការបង្ករហេតុរបស់ថៃ?
៥- មីនមានសេសសល់ពីសង្គ្រាម នៅក្នុងទឹកដីខ្មែរ = បើទាហ៊ានថៃដើរជាន់មីន មានតែទាហ៊ានថៃដើរក្នុងដែនដីកម្ពុជា?
៦- ការដាក់កម្លាំងប៉ូលីសថៃនៅក្នុងបរិវេណប្រាសាទខ្មែរ = គឺជាការគម្រាមកំហែងរបស់ថៃមកលើកម្ពុជា ។
៧- ថៃចង់សងសឹកមកលើកម្ពុជាពីរឿងទាហ៊ានថៃដើរជាន់មីនក្នុងទឹកដីខ្មែរ = បើថៃចង់ប្រើកម្លាំងយោធាកម្ពុជានឹងស្វាគមន៍ដោយរីករាយ?
៨- មីននៅក្នុងទឹកដីកម្ពុជា = បើថៃទៅរាវមីន គឺថៃឈ្លានពានកម្ពុជា។
៩- បើមីននៅក្នុងទឹកដីថៃ = មានតែថៃទេដែលដាក់គ្រាប់មីន?
១០- តែបើចោទថាមីនមាននៅក្នុងទឹកដីកម្ពុជា = បញ្ជាក់ថាទាហ៊ានថៃឈ្លានពានកម្ពុជា?
១១- បើទាហ៊ានថៃដើរតាមតម្រាយផ្លូវដែលបានឯកភាពគ្នា = នឹងមិនមានការផ្ទុះគ្រាប់មីនទេ? ៕
ដោយ ៖ សិលា