ភ្លៀងធ្លាក់ខ្លំាង បង្កជាទឹកជំនន់ បាក់ដី បានបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សជាច្រើន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ ២០២៥ បានផ្សាយថា ការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ និងខ្យល់មូសុង បានបោកបក់លើរថយន្តកំពុងបើកបរ តាមផ្លូវភ្នំមួយកន្លែង ភាគខាងជើងប្រទេសប៉ាគីស្ថាន បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ ជាមួយនិងរថយន្តច្រើនគ្រឿង កប់ក្រោមគំនរបាក់បែក។

រថយន្តមួយចំនួនត្រូវហូរយលទៅតាមទឹក នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង និងបង្កជាការបាក់ដីនៅលើផ្លូវ highway ក្នុងសង្កាត់ Diamer តំបន់ Gilgit-Baltistan។ Gilgit-Baltistan គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយរបស់ប៉ាគីស្ថាន ដែលសម្គាល់ដោយភ្នំខ្ពស់ៗ ជ្រលងជ្រៅ និងទន្លេដ៏ធំ។
ប៉ូលិសក្នុងតំបន់បានប្រាប់ AFP ថា សាកសពមនុស្ស ៣នាក់ត្រូវបានរកឃើញ ហើយច្រើនជាង ១៥នាក់ទៀតកំពុងបាត់ខ្លួន។ យ៉ាងហោចណាស់មានរថយន្ត ១០គ្រឿងកប់ក្រោមគំនរភក់ និងសម្រាម រីឯប្រតិបតិ្តការជួយសង្រ្គោះកំពុងបន្ត។ តាមអ្នកនាំពាក្យនៃរដ្ឋបាលប្រចាំតំបន់ ទឹកជំនន់កាលពីថ្ងៃចន្ទ បានធ្វើឱ្យខូចខាតផ្ទះចំនួន ៥០ខ្នង ស្ពាន ៤កន្លែង សណ្ឋាគារ សាលារៀន បិទផ្លូវ highway សំខាន់ៗ និងខូចខាតខ្សែបណ្តាញទំនាក់ទំនងផងដែរ។
ទឹកជំនន់ភ្លាមៗ ការដួលរលំអគារ និងការឆក់ចរន្តអគ្គិសនីបានសម្លាប់មនុស្សជាង ១៨០នាក់ហើយ ចាប់តាំងពីរដូវខ្យល់មូសុងចូលមកដល់ប៉ាគីស្ថាន កាលពីចុងខែមិថុនា៕

...

រូបថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print