ក្មេងទំនើង២ក្រុម​វាយ​គ្នា​នៅ​ផ្ទះ​ជួល​មួយ​កន្លែង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅឃាត់​ខ្លួន​ទាំង​សងខាង​នាំ​មកសាក​​សួរ​នៅ​ប៉ុស្តិ៍​

ចែករំលែក៖

ភ្នំពេញ​:​ យុវជន​១ក្រុម​កំពុង​តែ​អង្គុយ​ផឹក​ស៊ី​នៅ​មុខ​បន្ទប់​ជួល​សុខ​ៗ​ ស្រាប់​តែ​មាន​ក្មេង​ស្ទាវ​១ក្រុម​ទៀត​នាំ​បក្ខពួក​ជា​ច្រើន​នាក់​មក​ព្រួត​វាយ​បណ្ដាល​ឲ្យ​មាន​អ្នក​របួស​ស្នាម​ទាំង​សងខាង​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ឃាត់​ខ្លួន​នាំ​មក​សាក​សួរ​​នៅ​ប៉ុស្តិ៍​ភ្លាម​ៗ​ ។

ហេតុការណ៍នេះដែរបានកេីតឡើងនៅ​ម៉ោង​9:30នាទី​យប់​ថ្ងៃ​ទី​23ខែ​កក្កដា​ឆ្នាំ​2025ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​ជ្រៃ​កោង​ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។

ប្រភពព័ត៌មាននៅន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹងថា​ នៅ​មុន​កេីត​ហេតុ​ដោយ​ភាគី​ម្ខាងមាន​គ្នា​៣នាក់​ កំពុង​តែ​អង្គុយ​ផឹក​ស៊ី​នៅ​មុខ​បន្ទប់​ជួល​ លុះ​ក្រោយ​មក​ស្រាប់​តែ​មានភាគី​ម្ខាង​ទៀតមាន​គ្នា​ជា​ច្រើន​នាក់​បាន​ជិះ​ម៉ូតូ​មក​រោឌឺ​ដង​ដាក់​ខាង​ក្រុម​អង្គុយ​ផឹក​ស៊ី​ទ្រាំ​មិន​បាន​ក៏​ថា​អោយ​បក​ទៅ​វិញ​ទេីប​បង្ក​ជា​ជម្លោះ​ភាគី​(ខ)ដែល​មាន​គ្នា​ច្រើន​នាក់​ប្រដាប់​ដោយ​មួក​សុវត្ថិភាព​និង​ដៃ​ចូល​ទៅ​ព្រួត​វាយ​នៅ​ពេល​នោះ​ក្រុម​ខាង​គ្នា​តិច​បាន​យក​កាំបិត​ប័ងតោ​និងដង្កាប់​អូតូ​វាយ​តដៃ​វិញ​បណ្ដាល​ឲ្យ​បក្ខពួក​គ្នា​ច្រើន​រង​របួស​បែក​ក្បាល​ដេរ​អស់​៣ថ្នេរ​បន្ទាប់​មក​ពលរដ្ឋ​បាន​រាយការណ៍​ប្ដី​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ធ្វើ​ការ​ឃាត់​ខ្លួន​ទាំង​សងខាង​ចំនួន​៧នាក់​និង​ម៉ូតូ​ចំនួន​៤គ្រឿង​នាំ​មក​សាក​សួរ​នៅ​ប៉ុស្តិ៍​ភ្លាម​ៗ​ ក្នុង​នោះ​រួម​មាន​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​សង់​៣គ្រឿង​និង​ម៉ូតូ​ម៉ាក​ស៊ុយសុី​គីនិច​១គ្រឿង​ផង​ដែរ​ ។

បច្ចុប្បន្ន​ករណី​ហិង្សាវាយ​គ្នា​ទៅ​វិញ​ទៅ​មកនេះ​បង្ក​ឲ្យ​មាន​រង​របួស​ស្នាម​នោះ​ត្រូវ​​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​ផ្នែក​ជំនាញ​ព្រហ្ម​ទណ្ឌ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ចាត់ការ​នីតិវិធី ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print