ខេត្តព្រះវិហារ : ប្រាសាទព្រះវិហារកំពុងប្រឈមនឹងការប៉ះទង្គិច ដោយសារគ្រាប់បាញ់ផ្គក់ពីភាគីថៃ
តាមការបញ្ជាក់ពីអគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ការប៉ះទង្គិចនេះចាប់ផ្តើមនៅវេលា ម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ខណៈដែលភាគីថៃបានចាប់ផ្តើមជម្លោះដោយបាន វាយប្រហារមកលើកម្ពុជាមុន តាមខ្សែបន្ទាត់ព្រំដែនខេត្តឧត្តរមានជ័យ និងខេត្ត ព្រះវិហារ។ លោក គង់ ពុទ្ធិការ បញ្ជាក់ថា មកដល់ពេលនេះគេនៅមិនទាន់អាចវាយតម្លៃ ស្ថានភាពខូចខាតប្រាសាទព្រះវិហារបាននៅឡើយទេ ។
កងទ័ពកម្ពុជា គ្រប់គ្រងប្រៀបសមរភូមិបានយ៉ាងរឹងមាំ ខណៈដែលទាហានថៃ រងរបួសជាបន្តបន្ទាប់កើនដល់ជាង១០នាក់៕
...
ដោយ : សិលា