ទាហានជើងទឹកអ៊ីរ៉ង់ប្រកាសថា បានបណ្តេញនាវាពិឃាតអាមេរិក ឲ្យចេញឆ្ងាយពីដែនទឹករបស់ខ្លួន

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៥ បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា អ៊ីរ៉ង់បានព្រមាននាវាពិឃាតអាមេរិកមួយគ្រឿងកាលពីថ្ងៃពុធ ឲ្យផ្លាស់ប្តូរទិសដៅ បន្ទាប់ពីនាវានោះបានចូលទៅជិតដែនទឹក ដែលសាធារណរដ្ឋឥស្លាមមួយនេះកំពុងត្រួតពិនិត្យ។
ទោះយ៉ាងណា កងទ័ពជើងទឹកអាមេរិក និងបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក ដែលគ្រប់គ្រងកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា មិនទាន់មានការអត្ថាធិប្បាយភ្លាមៗចំពោះរបាយការណ៍នេះនៅឡើយទេ។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបញ្ជាក់ថា នាវាពិឃាតអាមេរិក ‘Fitzgerald’ បានព្យាយាមចូលទៅជិតដែនទឹកដែលអ៊ីរ៉ង់កំពុងត្រួតពិនិត្យ ក្នុងសកម្មភាពមួយដែលខ្លួនចាត់ទុកថាជា «ការបង្កហេតុ»។ ឧទ្ធម្ភាគចក្ររបស់កងទ័ពជើងទឹកអ៊ីរ៉ង់មួយគ្រឿង បានហោះទៅជិតនាវានោះ និងបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ឲ្យចាកចេញពីតំបន់នោះ។
ឧប្បត្តិហេតុដែលត្រូវបានរាយការណ៍នេះ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីខែមុន៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print