ខេត្តកណ្តាល÷ អនុវត្តន៍តាមបទបញ្ជាពីលោកឧត្តម សេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល តាមបណ្ដឹងរបស់ អាណាព្យាបាលសិស្សនៅថ្ងៃទី២១ ខែ កក្កដាឆ្នាំ២០២៥ មន្ត្រីជំនាញផ្នែកព្រហ្មទណ្ឌស្រុកបានស្រាវជ្រាវលើករណី គំរាមបង្ហោះរូបភាពនិងឆាតករណីលោកគ្រូឈ្មោះហឿន រ៉ាវី អាយុ ៣៨ឆ្នាំ ជាគ្រូបង្រៀនថ្នាក់ទី៩និងទី១០ផ្នែកគណិតវិទ្យា មានទី លំនៅភូមិកំពង់ស្វាយ ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។
សិស្សស្រី អាយុ១៥ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៩ មានទីលំនៅភូមិព្រែកស្វាយឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រោយពីស្តាប់ការបំភ្លឺរបស់សិស្សស្រីបំភ្កឺថា ជាធម្មតាខ្លួនតែងតែរាយការណ៍ជូន លោកគ្រូធម្មតា តាមរយៈតេឡេក្រាមឬតាមឆាត ពីការរៀនសូត្ររបស់សិស្ស ក្នុងថ្នាក់ព្រោះនាងគឺជា ប្រធានថ្នាក់។ លុះដល់ពេលប្រលងឌីប្លូម (មធ្យមសិក្សាបឋមភូមិថ្ន់ាក់ទី៩)រួចនាងបានឆាតសួរលោកគ្រូ ហឿន រ៉ាវី ពីលទ្ធិផលប្រលង។ ពេលនោះលោក គ្រូបានប្រាប់ ទៅមើលនៅផ្ទះលោកគ្រូ។ នាងក៏ បានទៅដល់ផ្ទះលោកគ្រូ ឃើញបានពិន្ទុៈមធ្យម។ ពេល នោះលោកគ្រូបានប្រាប់ថាដាក់លុយយកពិន្ទុៈល្អ តែនាងមិនបានបង់លុយឡើយ ក៏ត្រឡប់មកផ្ទះវិញ។
ស្រាប់តែលោកគ្រូបានឆាតមកតាមរយៈមីសសុិនជ័រទៅនាងឲ្យថតរូបបែបសុិចសុីឱ្យលោកគ្រូ មើលបើចង់បាន ពិន្ទុះល្អ។ ពេលនោះនាងបានថតរូប ស្លៀកពាក់រ៉ូបពណ៌ ស ផ្ញើឱ្យលោកគ្រូមើល។ លោកគ្រូបានប្រាប់នាងឲ្យស្លៀកពាក់បែបសិចសុីវិញ។ នាងថាអត់មានខោអាវនឹងទេ។ ក្រោយមកនាងបានស្រិនស៊ត ផ្ញើទៅសួរមិត្តភក្ដិពីអត្ថន័យ ដែលខ្លួនឆាតជាមួយលោកគ្រូ,ចង់ដឹងថា តើ មានលោកគ្រូធ្វើចឹងដូចខ្លួនអត់ ទើបមានអាខោនឡេង ប៊ុ.ន.ន.កញ្ញា/(Bunthon Kanha) យកទៅផុសទើបបែកធ្លាយករណីខាងលើនេះ ។
តាមការស្រោវជ្រាវរបស់ផ្នែកជំនាញបានបញ្ជាក់ថាលោកគ្រូ ហឿនរ៉ាវី ពិតជាបានប្រព្រឹត្តអំពើ ដូចខាងលើទៅលើសិស្សម្នាក់មែន ហើយក៏ធ្លាប់ប្រព្រឹត្តអំពើបែបនេះដាក់លើសិស្សស្រីផ្សេងទៀតដែរ ។ ផ្នែកជំនាញកំពុងបន្ត ស្រោវជ្រាវលើករណីខាងលើ។
តាមសំណូមពររបស់សិស្សរងគ្រោះ នៅលើពាក្យបណ្តឹងសុំឲ្យនគរបាលចាត់ការទៅតាមផ្លូវច្បាប់និងស្នើសុំគោល ការណ៍ឃាត់ខ្លួនលោកគ្រូហឿនរ៉ាវីនៅបន្តនីតិវិធី៕