ខេត្ត Sukhothai និង Phrae ប្រទេសថៃ កំពុងជួបគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ទីក្រុងបាងកក ៖ បើតាមការចេញផ្សាយដោយ កាសែតថៃ The Nation បានឱ្យដឹងថា ៖ នៅថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ស្ថានភាពគ្រោះទឹកជំនន់នៅក្នុងខេត្ត Sukhothai និង Phrae នៃប្រទេសថៃ បានឈានដល់កម្រិតធ្ងន់ធ្ងរខ្លាំង ជំរុញឱ្យអាជ្ញាធរប្រចាំខេត្តទាំងពីរនេះ ចេញការប្រកាសអាសន្នថ្នាក់ខ្ពស់បំផុត។

កាសែតថៃ The Nation បន្តថា ៖ នាព្រឹកថ្ងៃសៅរ៍នេះ ទឹកទន្លេ Yom បានកើនឡើងខ្លាំងហួសផុតពីមាត់ច្រាំង បណ្តាលឱ្យជន់លិចផ្ទះសម្បែងប្រជាជន នៅក្រុង Sukhothai និងតំបន់ជុំវិញនោះ ហើយអ្នកស្រុកត្រូវបានណែនាំឱ្យជម្លៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាពជាបន្ទាន់។ រីឯតំបន់ជាច្រើននៅក្នុងខេត្ត Phrae ក៏បាននិងកំពុងរងការលិចលង់ ដោយសារតែការហក់ឡើងយ៉ាងឆាប់រហ័សនៃទឹកទន្លេ Yom ផងដែរ៕
ប្រភព ៖ កាសែតថៃ The Nation

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print