ឡាវត្រៀមជើងព្រួលឆ្លើយតប បន្ទាប់ពីថៃបាញ់ជាង ១០គ្រាប់ចូលអធិបតេយ្យជាតិរបស់ខ្លួន!

ចែករំលែក៖

បន្ទាប់ពីប្រជាជនឡាវ បានបង្ហោះផ្សាយព្រោងព្រាត អំពីទីតាំងរងគ្រោះដោយការបាញ់ផ្លោងពីសំណាក់កងទ័ពថៃ នៅតំបន់ព្រំដែនជាប់កម្ពុជា នាថ្ងៃនេះ រដ្ឋាភិបាលនិងកងទ័ពថៃ បានប្រកាសទទួលស្គាល់ ថាគ្រាប់ប្លោងរបស់ខ្លួន ពិតជាបានបាញ់ចូលទឹកដីឡាវប្រាកដមែន។

យ៉ាងណាក៏ដោយ ថៃមិនបានប្រកាសពីចេតនាពិតប្រាកដរបស់ខ្លួន ឬជាការវង្វេងទិស ឬក៏ជាការពង្រីកសង្គ្រាមចូលទៅក្នុងទឹកដីឡាវ ដែលមានព្រំដែនមិនទាន់ដាច់ស្រេចជាមួយខ្លួននោះទេ ខណៈមកដល់ម៉ោងនេះ ថៃនៅពើងទ្រូង ដោយមិនបានបញ្ចេញសារសុំទោសណាមួយទៅកាន់ភាគីឡាវឡើយ។

...

យោងតាមប្រភពព័ត៌មានក្នុងស្រុករបស់ឡាវ ប្រឈមមុខស្ថានភាពបែបនេះ កម្លាំងកងទ័ពឡាវដែលបាននិងកំពុងឈរជើងនៅទីនោះជាប្រចាំ និងដែលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ សកម្មភាពថៃបាញ់ឈ្លានពានកម្ពុជានោះ ក៏បានបង្កើនការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឆ្លើយតបគ្រប់ពេលវេលា ប្រសិនបើមានបទបញ្ជាពីរដ្ឋាភិបាលរបស់ខ្លួន៕ដោយ​៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print