អ្នកនាំពាក្យសម្តេចតេជោ៖ ការឈ្លានពានរបស់សត្រូវ តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដេីម្បីវាយខ្មាំងដោយភាពហានក្លា និងកំពុងបំពេញភារៈដ៏សកម្មជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព

ចែករំលែក៖

ភ្នំពេញ​៖​ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ លេីកឡេីងដូច្នេះថា៖ ថ្ងៃទី ៣ នៃការឈ្លានពានរបស់សត្រូវ តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដេីម្បីវាយខ្មាំងដោយភាពហានក្លា និងកំពុងបំពេញភារៈដ៏សកម្មជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព។

ទោះបី ៣ ថ្ងៃមកនេះ សម្តេចមិនសូវបានសម្រាក តែលោកនៅតែអាចអង្គុយចាំផ្តល់យុទ្ធវិធីនិងកម្លាំងចិត្តប្រកបដោយថាមពលនិងភាពមុតស្រួចដល់វីរៈកងទ័ពរបស់យេីង។ ស្មារតីតេជោសែន នៅជាមួយអ្នកប្រយុទ្ធរបស់យេីងគ្រប់ពេល។

...

រដ្ឋបុរសដែលបានឆ្លងកាត់សមរភូមិស្ទេីតែ ៤ ភាគ៥ នៃជីវិតរូបនេះលេីកឡេីងថា សម្រាប់កងទ័ព ការប្រយុទ្ធក្នុងសមរភូមិដ៏មានមោទកភាពបំផុត គឺការប្រយុទ្ធការពារដីដូនតា ប្រឆាំងបរទេសឈ្លានពាន ដែលវាខុសពីការប្រយុទ្ធរវាងខ្មែរគ្នាឯង៕
ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print