ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលឲ្យទឹកជន់លិចផ្ទះនិងស្រែចម្ការខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់តាំងពីថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៦ រហូតមកដល់ពេលនេះនៅតែបន្តភ្លៀងរហូតបានធ្វើឲ្យលិចផ្ទះនិងដីស្រែ ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យកាន់តែ ច្រើនឡើង ដែលធ្វើឲ្យមានការព្រួយបារម្ភនៅផលដំណាំរបស់ពួកគាត់ ។

លោក ជួន រតនាវង្ស ក្រុមប្រឹក្សាឃុំអន្លង់វែងបានឲ្យដឹងថា នៅក្នុងភូមិរំចេក និងភូមិ រំចេកលេច ព្រមទាំងភូមិដទៃទៀតក្នុងស្រុក អន្លង់វែង ត្រូវបានលិចដោយសារជំនន់ទឹក ភ្លៀងនេះ ។

លោកជួនរតនាវង្សបន្តថាជាក់ស្តែងក្នុងភូមិរំចេក និងរំចេកលិចទឹកបានលិចស្ពានដែកបាឡេប្រវែង២០ម៉ែត្រ ផ្លូវក្រួសក្រហមប្រវែង៧៥០ម៉ែត្រផ្ទះប្រជាពលរដ្ឋ២៥ខ្នង ស្រែចម្ការប្រហែល៥០ហិកតានិងទឹកកំពុងតែបន្តឡើងទៀត ។

ក្នុងគ្រាអាសន្ននេះអាជ្ញាធរ និងសមត្ថកិច្ចកំពុងជម្លៀសប្រជាពលរដ្ឋដែលរស់នៅ ទីទំនាបទៅរកទីទួលមានសុវត្ថិភាពជាបន្ត បន្ទាប់ហើយ ៕

Odor (1) Odor (2) Odor (4)

ដោយ៖ ប៉ែន នួន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print