Wayne Rooneyប្រកាសចូលនិវត្តន៍ក្រោយប្រកួតWorld Cup ឆ្នាំ២០១៨រួច

ចែករំលែក៖

ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Wayne Rooney បានប្រកាសថា គាត់នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្រោយកម្មវិធីពានរង្វាន់ពិភពលោកឆ្នាំ២០១៨នៅក្នុងប្រទេស រុស្ស៊ីចប់ ។

Rooneyបានថ្លែងនៅក្នុងសន្និសីទមួយក្នុងទឹកដី St George’s Parkនៃទីក្រុង Burton ថា “ជាការពិតខ្ញុំដឹងថា ភារកិច្ចនៅក្នុង ប្រទេសរុស្ស៊ីគឺជាឱកាសចុងក្រោយហើយដែលខ្ញុំអាចធ្វើអ្វីៗដើម្បីប្រទេសអង់ គ្លេស។ ខ្ញុំបានសម្រេចចិត្តហើយគឺការ ប្រកួតនៅរុស្ស៊ីគឺជាកម្មវិធីចុងក្រោយរបស់ខ្ញុំ”។

ខ្សែប្រយុទ្ធរបស់ក្លិប Manchester Unitedនេះនឹងបង្ហាញខ្លួនជាលើកទី១១៦ឲ្យក្រុមជម្រើសជាតិ អង់គ្លេសនៅក្នុងទីក្រុង Trnava ប្រទេស្លូវ៉ាគី។

Rooney ក៏ជាអ្នក ស៊ុតបាល់ច្រើនជាងគេបង្អស់ក្នុងចំណោម កីឡាករជម្រើសជាតិអង់គ្លេសហើយថែមទាំងបង្ហាញ ខ្លួនក្នុងក្រុមជម្រើសជាតិច្រើនជាងកីឡាករ David Beckham ពេលលេង នៅក្រៅទឹកដី ។

ក្នុងចំណោមកម្មវិធីធំៗចំនួន៦ដង អង់គ្លេសមិនដែលឆ្លងផុតពីវគ្គ៨ក្រុមចុងក្រោយនោះទេ ។ ពួកគេធ្លាក់ចេញពីកម្ម វិធី World Cup នៅប្រេស៊ីលក្នុងវគ្គជម្រុះ តាមពូលហើយពេលRooneyធ្វើជាប្រធានក្រុមអង់គ្លេសបានប្រកួតចាញ់ក្រុមតូច អុីស្លង់នៅយូរ៉ូឆ្នាំ២០១៦ ៕

14111860_1191584824231310_1269590672_n

ដោយ៖ ដេវីត

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print