អង់គ្លេសឈ្នះអេស្ប៉ាញដោយការស៊ុតបាល់ប៉េណាល់ទីរក្សាតំណែងជើងឯកទ្វីបអឺរ៉ុប 2025

ចែករំលែក៖

Chloe Kelly បានស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ខណៈដែលក្រុមអង់គ្លេសបានយកឈ្នះលើក្រុមអេស្ប៉ាញ 3-1 ក្នុងការស៊ុតបាល់ប៉េណាល់ទីដើម្បីឈ្នះពានរង្វាន់ Euro 2025 កាលពីថ្ងៃអាទិត្យ ដោយបានការពារតំណែងជើងឯកដែលពួកគេបានឈ្នះកាលពីបីឆ្នាំមុនដោយជោគជ័យ បន្ទាប់ពីការប្រកួតដ៏ជក់ចិត្តដែលបានបញ្ចប់ក្នុងលទ្ធផល 1-1 បន្ទាប់ពីម៉ោងបន្ថែម។

ម្ចាស់ជើងឯកពិភពលោក និង Nations League អេស្ប៉ាញបានរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី 25ដោយកីឡាការិនី Mariona Caldenteyតែតបាល់កាត់អ្នកចាំទី Hannah Hampton ។

ដោយសារLauren James រងរបួសកជើង ក្រុមជម្រើសជាតិអង់គ្លេសកំពុងជួបការលំបាក ប៉ុន្តែ Kelly បានប្តូរចូលដើម្បីជំនួសនាងមុនពេលសម្រាក ហើយនាងបានបង្ហាញពីការជំនួសដ៏គួរឱ្យចាប់អារម្មណ៍។Kelly បានជួយបិទផ្នែកខាងឆ្វេងរបស់អង់គ្លេស និងបញ្ជូនបាល់ឱ្យ Alessia Russo មួយគ្រាប់នៅនាទីទី 57 ខ្សែប្រយុទ្ធរូបនេះបានតែតបាល់បញ្ចូលទីយ៉ាងល្អរបស់នាង។

អេស្ប៉ាញបានបន្តគ្រប់គ្រងបាល់ ប៉ុន្តែមិនអាចរកគ្រាប់បាល់បានទៀតមុនចប់ម៉ោងធម្មតា ការប្រកួតបានបន្តរហូតដល់ម៉ោងបន្ថែមប៉ុន្តែមិនអាចបំបែកខ្សែការពាររបស់អង់គ្លេសបានឡើយ ខណៈដែលការប្រកួតបានបញ្ចប់ក្នុងលទ្ធផល 1-1 ហើយត្រូវកាត់សេចក្តីដោយបាល់ប៉េណាលើទីដោយអង់គ្លេសទទួលបានជោគជ័យ។

...

នេះជាលើកទីមួយហើយដែលក្រុមអង់គ្លេសឈ្នះពានធំលើទឹកដីបរទេស ហើយបានកំណត់ឋានៈរបស់អ្នកចាត់ការ Sarina Wiegman ថាជាអ្នកដឹកនាំដ៏អស្ចារ្យបំផុតរបស់ពិភពលោកជាមួយនឹងពានរង្វាន់អឺរ៉ុបជាប់ៗគ្នាជាលើកទីបីរបស់នាង ដែលសម្រេចបានជាមួយប្រទេសពីរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print