ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូខ្វះក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នទៅបុករ៉ឺម៉កប្រមូលសំរាមរបស់សាលាសង្កាត់ជើងឯកពីក្រោយ បណ្តាលឲ្យបោកក្បាលរងរបួសធ្ងន់ធ្ងរ តែជាអរកុសល់បានស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យរុស្សុីហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥. ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះខាងលើមានឈ្មោះ ឡេង ស៊ីណាអាយុ ៤៣ឆ្នាំ មុខរបរ បើកបររថយន្តស្នាក់នៅ ភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានក្រុមសន្តិសុខនិងប្រជាការពារសាលាសង្កាត់ជើងឯកមួយក្រុមបើករ៉ឺម៉កម៉ូតូប្រមូលសំរាមតាមបណ្តាយផ្លូវ២១៧ ជិតសាលាសង្កាត់ជើងឯក ហើយក្រុមសន្តិសុខនិងប្រជាការពារបានដើរប្រមូលសំរាមតាមផ្លូវនិងលើសួនពុះចែកទ្រូងផ្លូវ ហើយបើករ៉ឺមម៉កប្រមូលសំរាមក្នុងទិសដៅពីត្បូងទៅជើង ស្របពេលនោះជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាក PCXព៍ណប្រផេះ ពាក់ផ្លាកលេខភ្នំពេញ1KK-2392 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន បានជ្រុលទៅបុកគូទរ៉ឺមកម៉ូតូប្រមូលសំរាមពីក្រោយពេញទំហឹងបណ្តាលឲ្យបោកទៅផ្លូវ ហូរឈាមរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជិវិតនៅឯមមន្ទីរពេទ្យបាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ជើង៉ឯក សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោចុះទៅធ្វើការវាស់វែងនៅទីតាំងកើតហេតុខាងលើនិងយកម៉ូតូនិងរ៉ឺម៉កទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់៕