«ប្រមុខការពារជាតិកម្ពុជា បំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈ និងគោរពវិញ្ញាណក្ខន្ធសពមេទ័ពដ៏អង់អាចដែលពលីលើសមរភូមិ»

ចែករំលែក៖

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអញ្ជើញទៅបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈ និងគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានសម្តែងនូវការសោកស្តាយ ក្តីស្រណោះអាឡោះ អាល័យជាទីបំផុតជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ព្រោះការបាត់បង់នេះ មិនត្រឹមតែជាការបាត់បង់ប្តី ឪពុក និងបងប្អូនជាទីស្រឡាញ់ ដែលបានផ្តល់នូវគុណតម្លៃដ៏ប្រពៃសម្រាប់គ្រួសារ ប្រកបដោយការទទួលការខុសត្រូវខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់វីរយុទ្ធជនដ៏អង់អាចក្លាហាន ប្រកបដោយគំរូវីរភាពដ៏ខ្ពង់ខ្ពស់ ដែលតែងបានលះបង់ អស់ពីកម្លាំងកាយ ចិត្ត បញ្ញាស្មារតី ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងរួមសុខទុក្ខ ជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print