សហរដ្ឋអាមេរិក៖ ការបាញ់ប្រហារនៅ Midtown សម្លាប់មនុស្ស៦នាក់

ចែករំលែក៖

ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅខាងក្នុងអគារខ្ពស់មួយក្នុងតំបន់ Midtown ស្រុក Manhattan ទីក្រុងញូវយ៉ក ដោយបានសម្លាប់មនុស្ស 6 នាក់ក្នុងនោះមានប៉ូលិសម្នាក់ និងម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

នៅល្ងាចថ្ងៃទី 28 ខែកក្កដា ម៉ោងនៅសហរដ្ឋអាមេរិក (ព្រឹកថ្ងៃទី 29 ខែកក្កដា ម៉ោងនៅប្រទេសកម្ពុជា) ខ្មាន់កាំភ្លើងពាក់អាវការពារគ្រាប់បានបើកការបាញ់ប្រហារនៅខាងក្នុងអគារខាងលើ។ នាយកដ្ឋានប៉ូលីសញូវយ៉កបានទទួលការហៅទូរស័ព្ទអំពីឧបទ្ទវហេតុនេះក្នុងអំឡុងពេលម៉ោងប្រញាប់ប្រញាល់ពេលល្ងាចហើយបានឡោមព័ទ្ធតំបន់ Midtown ភ្លាមៗដើម្បីស្វែងរកជនសង្ស័យនិងស៊ើបអង្កេត។
លើសពីនេះ Drone ក៏ត្រូវបានដាក់ពង្រាយនៅជិត Park Avenue ផងដែរ។ ក្រោយមកប៉ូលិសបានរកឃើញជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាតនៅជាន់ទី ៣៣ នៃអគារ។
ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កន្លែងកើតហេតុស្ថិតនៅក្រោមការគ្រប់គ្រង ហើយខ្មាន់កាំភ្លើងតែម្នាក់ឯងត្រូវបានបន្សាប” ។ អភិបាលក្រុង New York លោក Eric Adams បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។
តំបន់ Midtown គឺជាផ្ទះរបស់សណ្ឋាគារលំដាប់ផ្កាយប្រាំ និងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនធំៗ រួមមាន Colgate Palmolive និង KPMG៕ ដោយធីរីណា

...

រូបថត​: CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print