អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ កាលពីថ្ងៃទី ២៨ ខែកក្កដា តាម ម៉ោងក្នុងតំបន់ ក្រុមការងារ សេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេសចិននិងសហរដ្ឋអាមេរិកបានបើកធ្វើ កិច្ចពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាង ចិននិង អាមេរិកនៅទីក្រុង Stockholm ប្រទេសស៊ុយអែត។
គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានថ្លែង កាលពី ថ្ងៃទី ២៣ ខែ កក្កដា ថា ប្រទេសចិន និងសហរដ្ឋអាមេរិកនឹងអនុវត្តតាមគំនិត ឯកភាពដ៏សំខាន់របស់ ប្រមុខរដ្ឋនៃប្រទេស ទាំងពីរក្នុង កិច្ចសន្ទនាតាមទូរស័ព្ទកាលពី ថ្ងៃទី ៥ ខែមិថុនា ដើម្បី ជំរុញ ឱ្យ យន្តការពិគ្រោះ ពិភាក្សា ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកដើរ តួនាទីឱ្យ បាន កាន់តែ ល្អ និង បន្តធ្វើការពិភាក្សាអំពី បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលជា កង្វល់សំខាន់របស់គូ ភាគី ដោយ អនុវត្ត តាម គោលការណ៍នៃ ការ គោរពគ្នា ទៅវិញទៅមក ការ រួម រស់នៅដោយ សន្តិសហវិជ្ជមាន និង កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕
ដោយ ៖ សិលា