ចាប់បានចោរលួចលុយមុខរោងចក្រ,ម្ចាស់ហាងបាយធ្លាប់ចាប់បានម្តងហើយ ប្រជាពលរដ្ឋរងគ្រោះញឹកញាប់

ចែករំលែក៖

ខេត្តកណ្ដាល÷ ស្រ្តីម្នាក់ជាអ្នកលក់បាយមុខរោងចក្រមួយកន្លែង ត្រូវបានគេលួចយកប្រាក់អស់ ៥០.០០០ រៀល កាលពីវេលាម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី២៨ កក្កដា ២០២៥ នៅចំណុចមុខរោងចក្រវើលសុន វីនឌឺ ផ្លូវជាតិលេខ ៤ ភូមិអង្គស្នួល៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះចាប់បានជនសង្ស័យភ្លាមៗ ហើយរាយការណ៍ជូនសមត្ថកិច្ច។ គួរឲ្យកត់សម្គាល់ ជនរងគ្រោះបានបាត់ប្រាក់ញឹកញាប់ ហើយធ្លាប់ចាប់ បានជនសង្ស័យរូបនេះម្តងរួចមកហើយផងដែរ។

ប្រភពពី មន្ត្រីកងរាជអាវុធហត្ថស្រុកអង្គស្នួលឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ឆេង សុខលី ភេទស្រីអាយុ៣១ឆ្នាំមុខរបរលក់បាយមុខរោងចក្រ វើលសុន វីនឌឺ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ប៊ុនធឿន លីហ្សាន ភេទស្រីអាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រោយការពិនិត្យ ទឹកនោមរបស់ជន សង្ស័យគឺអវិជ្ជមានសារធាតុញៀន។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរង គ្រោះបានទៅលក់បាយនៅមុខរោងចក្រ។ ពេលកម្មករចូលធ្វើការ កំពុងតែមមាញឹកលក់ដូរ ស្រាប់តែជនសង្ស័យបានលូកដៃលួចយកប្រាក់ ៥០.០០០រៀល ដែលដាក់នៅលើតុបាយ។ ភ្លាមៗនោះ ជនរងគ្រោះក៏បានចាប់ខ្លួនជនសង្ស័យបាន រួចរាយការណ៍ជូនសមត្ថកិច្ច។

មន្ត្រីកងរាជអាវុធហត្ថស្រុកឲ្យដឹងទៀតថា ជនរងគ្រោះប្រាប់សមត្ថកិច្ចថា ខ្លួនបានបាត់ប្រាក់ជាញឹកញាប់ ហើយធ្លាប់ចាប់បានជនសង្ស័យខាងលើម្តងរួចមកហើយ។ មិនតែប៉ុណ្ណោះ អ្នកលក់ដូរនៅមុខរោងចក្រ រួមទាំងកម្មករ ក៏ធ្លាប់បានបាត់ប្រាក់ និងទូរសព្ទ័ជាញឹក ញាប់ដែរ។ ជនសង្ស័យខាងលើមិនមែនជាកម្មករធ្វើការនៅរោងចក្រនេះទេ ហើយតែងតែបើកម៉ូតូមកឈប់មុខរោងចក្រ នៅពេលកម្មករចូល និងចេញពីធ្វើការ។

វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាក C125 ពណ៌ព្រីងទុំ ស្លាកលេខ កំពង់ស្ពឺ 1B- 3122, និងទូរសព្ទ័ ០១គ្រឿង ម៉ាក Realme។ ចំពោះប្រាក់ ៥០.០០០រៀល ជនរងគ្រោះបានយកមកវិញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ប៊ុនធឿន លីហ្សាន បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកប្រាក់របស់ជនរងគ្រោះចំនួន ៥០.០០០រៀល ពិតប្រាកដមែន។

...

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបាននាំមកមូលដ្ឋាន អាវុធហត្ថស្រុកអង្គស្នួល ដើម្បីបន្តនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print