ភ្នំពេញ ៖ បងប្រុសជាកងទ័ព ដែលពាក់មួក ត្រូវបានគេផ្សាយអកុសលពីគាត់តាំងពីថ្ងៃផ្ទុះសង្គ្រាមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ។ បងប្រុសជាកងទ័ពឈរជើងប្រយុទ្ធនៅប្រាសាទតាមាន់។ អាវុធឈប់ផ្ទុះ បងប្រុសសុខសប្បាយមិនបានជួបរឿងអកុសលដូចគេផ្សាយនោះទេ។
ដូច្នេះហើយ រូបភាពបញ្ជាក់ការពិតជាក់ស្តែង។ ព័ត៌មានពិត សម្លាប់ព័ត៌មានក្លែងក្លាយ។ សូមបងប្អូន មុនជឿ និងចែកចាយ សូមស្វែងរកប្រភពដែលទុកចិត្ត។
គាត់និងយុទ្ធជនរួមអាវុធ ក្នុងទីលានប្រយុទ្ធសុខសប្បាយជាធម្មតា និងសូមសរសើរពីវីរៈភាព ក្លាហាន អង់អាចក្នុងការ ការពារបូរណភាពទឹកដីឈានដល់ បទឈប់បាញ់គ្នា នៃប្រទេសទាំង២ កម្ពុជា-ថៃ ៕
...
ដោយ ៖ សិលា