ថៃប្រកាសពីការខូចខាតក្រោយសង្គ្រាម៥ថ្ងៃមកលើកម្ពុជា

ចែករំលែក៖

នៅក្នុងសង្គ្រាមឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា ៥ថ្ងៃ គឺបានបង្កការខូចខាតយ៉ាងធ្ងន់មកលើកម្ពុជា ដោយមិនអាចគណនាជាទឹកប្រាក់ (១ពាន់លានដុល្លារ ឬ១០-២០ ពាន់លានដុល្លារនោះឡើយ)។ ការបំផ្លាញប្រាសាទបុរាណដែលជាអច្ឆរិយៈនៃពិភពលោក របស់ប្រទេសកម្ពុជា គឺមិនអាចកាត់ថ្លៃបានឡើយ ។ ទាំងនោះមិនគិតពីការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតរបស់ពលរដ្ឋនិងសេដ្ឋកិច្ចប្រទេសកម្ពុជាផងទេ។ អ្នកណាជាអ្នកទទួលខុសត្រូវសងនូវការខូចខាតនេះ?

នៅពេលនេះថៃប្រកាសពីការខូចខាតរបស់ខ្លួន ដើម្បីអោយពិភពលោកដឹងថា ខ្លួនបានខូចខាតច្រើនក្នុងសង្គ្រាមនេះ ដើម្បីគេចចេញពីការទទួលខុសត្រូវ ។ ដូចអ្វីដែលអ្នកនយោបាយថៃបានលើកឡើងនាពេលកន្លងមកថា សង្គ្រាមរបស់ថៃមកលើកម្ពុជាគឺមិនបាននាំមកនូវផលប្រយោជន៍អ្វីដល់ថៃឡើយ មានតែការខាតបង់ប៉ុណ្ណោះ ។ ប៉ុន្តែទ័ពថៃចង់បង្ហាញឥទ្ធិពលរបស់ខ្លួន ធ្វើអោយពលរដ្ឋប្រទេសទាំងពីររងទុក្ខ បាត់បង់ទាំងអាយុជីវិត ទ្រព្យសម្បត្តិ សេដ្ឋកិច្ចជាតិ និងមុខមាត់របស់ប្រទេសថៃត្រូវធ្លាក់ចុះ។
ថៃប៉ាន់ប្រមាណការខូចខាតសេដ្ឋកិច្ចដំបូងក្រោយការប៉ះទង្គិចប្រដាប់អាវុធ៥ថ្ងៃនៅព្រំដែនកម្ពុជាគិតជាទឹកប្រាក់ពី ៣០០លានដុល្លារ ដល់ ៧៧០លានដុល្លារ។
ថ្លែងប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី២៩ ខែកក្កដា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira មានប្រសាសន៍ថា ថ្លៃ ការខូចខាតទ្រព្យសម្បត្តិដោយសារជម្លោះព្រំដែនជាមួយកម្ពុជា គឺជាង ១០ពាន់លានបាត (ជាង ៣០០លានដុល្លារអាមេរិក)។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ផលប៉ះពាល់សេដ្ឋកិច្ចពិតប្រាកដអាចមានកាន់តែខ្លាំងជាងនេះ។
លោកបានបន្ថែមថា រដ្ឋាភិបាលកំពុងរៀបចំថវិកាដំបូងចំនួន 25 ពាន់លានបាត (ជាង 770 លានដុល្លារអាមេរិក) ដើម្បីដោះស្រាយផលវិបាក។
ការប៉ះទង្គិចគ្នាដោយអាវុធនៅតាមព្រំដែនកម្ពុជា-ថៃបានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា។ នេះជាជម្លោះធ្ងន់ធ្ងរបំផុតរវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរក្នុងរយៈពេលជាងមួយទសវត្សរ៍មកហើយ។
បន្ទាប់ពីមានការប៉ះទង្គិចគ្នារយៈពេលប្រាំថ្ងៃ ប្រទេសថៃនិងកម្ពុជាបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌ ដោយសារកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់សហរដ្ឋអាមេរិក និងអាស៊ាន៕ ដោយធីរីណា

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print