ភ្នំពេញ៖ លោកផ្កាយ២ម្នាក់ ដែលជាគ្រូនគរបាលនៃរាជបណ្ឌិត្យសភា បានជិះម៉ូតូបុកឃឿនថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យម៉ូតូហោះសង្កត់លើស្លាប់យ៉ាងអាណោចអាធ័ម វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៥ចំនុចស្តុបវត្តនិរោធផ្លូវជាតិលេខ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មានឈ្មោះ មូល ចន្ថា អាយុ ៦២ឆ្នាំ មុខរបរ នគរបាល មានឋារន្តសិក្តឧត្តមសេនីយ៍ទោ ( គ្រូនគរបាលជាតិ ថ្នាក់លេខ ១ ) ទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ5B1 ផ្លូវ169 សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានស្រុកកំណេីតភូមិក្រាំងស្វាយ ស្រុកឈូក ខេត្តកំពត ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកេីតហេតុគេបានឃើញបុរសរងគ្រោះបានជិះម៉ូតូម៉ាក ADV350 ពណ៌ខ្មៅពាក់ស្លាកលេខ នគរបាល 1.7272 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ទិសដៅពីកេីតទៅលិច លុះពេលមកដល់ចំណុចកេីតហេតុ ក៍ស្រាប់តែម៉ូតូជ្រុលទៅបុកនិងឃឿនថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យហោះផ្លោងទាំងម៉ូតូនិងមនុស្ស ហើយក៍ត្រូវម៉ូតូសង្កត់ពីលើបណ្តាលឲ្យជនរងគ្រោះស្លាប់បាត់ជីវិតនៅលើផ្លូវយ៉ាងអាណោចអាធ័មតែម្ដង ។
ករណីនេះផងដែរបន្តិចក្រោយមកក៍មានកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅបានចុះទៅកន្លែងកើតហេតុ និងបានពិនិត្យឆែកមើលអត្តសញ្ញាណ ថាជនរងគ្រោះពិតជា គ្រូនគរបាលជាតិថ្នាក់លេខ ១ ឋារន្តសិក្តឧត្តមសេនីយ៍ទោ (ពាក់ផ្កាយ២)ពិតប្រាកដមែន ។
ក្រោយកេីតហេតុសមត្ថកិច្ចក៍បានទាក់ទងជាមួយក្រុមគ្រួសារអោយមកទទួលយកសពទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំនែកមធ្យោបាយសមត្ថកិច្ចជំនាញចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ៕
