Luis Diaz ទទួលជោគជ័យក្នុងការផ្ទេរពី Liverpool ទៅ Bayern Munichក្នុងតម្លៃជិត87លានដុល្លារ

ចែករំលែក៖

ក្លឹប Bayern Munich បានចុះហត្ថលេខាទិញខ្សែបម្រើស្លាបសញ្ជាតិកូឡុំប៊ី Luis Diaz ពីក្លឹប Liverpool ក្នុងកិច្ចសន្យារយៈពេល 4 ឆ្នាំ។

ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃការផ្ទេរនេះមិនត្រូវបានបង្ហាញទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថា Bayern បានចំណាយប្រហែល 75 លានអឺរ៉ូ (86.67 លានដុល្លារអាមេរិក) សម្រាប់កីឡាករអន្តរជាតិកូឡុំប៊ីវ័យ 28 ឆ្នាំ។ កុងត្រារបស់ Diaz ជាមួយ Liverpool ដំណើរការរហូតដល់ខែមិថុនា ឆ្នាំ 2027។

គាត់បានផ្លាស់ទៅក្លឹបហង្សក្រហម ពីក្លឹប Porto របស់ព័រទុយហ្គាល់ក្នុងតម្លៃប្រហែល 50 លានអឺរ៉ូក្នុងខែមករា ឆ្នាំ 2022។

Diaz បានបង្ហាញខ្លួនចំនួន 148 ដងក្នុងការប្រកួតទាំងអស់ក្នុង 4 រដូវកាលនៅ Liverpool ដោយស៊ុតបញ្ចូលទីបាន 41 គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីចំនួន 23 លើក។

...

ទម្រង់លេងដ៏ល្អបំផុតរបស់គាត់នៅក្នុងក្របខ័ណ្ឌ Premier League បានកើតឡើងកាលពីរដូវកាលមុន នៅពេលដែលគាត់បានជួយ Liverpool ឱ្យឈ្នះជើងឯកលីគកំពូលអង់គ្លេសលើកទី 20 របស់ពួកគេជាមួយនឹងកំណត់ត្រាស៊ុតបញ្ចូលទី 13 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមស៊ុតបញ្ចូលទីក្រុមចំនួន 7 ដងក្នុងចំណោម 36 ប្រកួត។ Diaz ក៏បានជួយ Liverpool ឈ្នះពាន FA Cup នៅឆ្នាំ 2022 និង League Cup នៅឆ្នាំ 2022 និង 2024។ គាត់លេងជាចម្បងនៅស្លាបឆ្វេងនៅ Liverpool ហើយក៏អាចត្រូវបានគេដាក់ឱ្យលេងជាខ្សែប្រយុទ្ធផងដែរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print