ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី៣០ ខែកក្កដា កិច្ចជំនួប ក្រៅផ្លូវការ រវាង ចិន -កម្ពុជា-ថៃបាន បើកធើ្វនៅក្រុងសៀងហៃ។លោក Guo Jiakunអ្នកនាំពាក្យក្រសួងការបរទេស ចិន បាន ថ្លែង នៅ ថ្ងៃដដែលថា កិច្ចជំនួប លើកនេះ ជា ការខិតខំប្រឹងប្រែង ខាង ការទូត ថ្មីបំផុត របស់ភាគី ចិន ក្នុងគោលបំណង ជំរុញ ឱ្យ កម្ពុជា និង ថៃ អនុវត្ត គំនិតឯកភាព ស្តីពី បទឈប់ បាញ់ ដើម្បី បង្កលក្ខណ សម្បត្តិ សម្រាប់ ការ ស្តារ ស្ថិរភាព និង សន្តិភាព នៅ តំបន់ ព្រំដែន កម្ពុជា និង ថៃ ឡើង វិញ ក្នុង ពេល ឆាប់ ៗ ។
គេហទំព័រ «CCFR China state-controlled media » លោGuo Jiakun បាន លើកឡើងថា ក្រសួងការបរទេស ចិន បាន រក្សា ការ ប្រាស្រ័យទាក់ ទង យ៉ាង ជិតស្និទ្ធ ជា មួយ ភាគី កម្ពុជា និង ថៃ ធ្វើ ការ សម្រុះសម្រួល ជា ច្រើន លើក ព្រម និង ធ្វើ ការ ប្រាស្រ័យទាក់ទង យ៉ាង ជិតស្និទ្ធ ជា មួយ ប្រទេស ម៉ាឡេស៊ី ដែល ជា ប្រធានផ្លាស់វេន អាស៊ាន ។ ភាគី ចិន ធ្វើ កិច្ច ខិតខំប្រឹង ប្រែង ក្នុងការ គាំពា សន្តិភាព និងស្ថិរភាពក្នុងតំបន់ ដែល គ្មាន គិត គូរ ពី ផលប្រយោជន៍របស់ខ្លួន ឡើយ លើ បញ្ហា ប៉ះទង្គិច នៅ តំបន់ ព្រំដែន រវាង កម្ពុជា និង ថៃ ចិន គាំទ្រ អាស៊ាន ជំរុញ ដំណោះស្រាយ នយោបាយ តាម “បែបផែន អាស៊ាន”៕
ដោយ ៖ សិលា