ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញរូបថត និងសំណេរដ៏មុតស្រួចរបស់ បានបង្ហោះ (Post) កាលពី៣ថ្ងៃមុនទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាទីបំផុតមិនដែលមាននៅក្នុង Facebook របស់សម្តេចកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ហើយក៏អាចនិយាយបានដែរថា ក៏ជា Post ដែលទទួលបានចំនួនអ្នកមើល (View) ដ៏ច្រើនជាងប្រជាជនកម្ពុជាទៅទៀត។
សូមបញ្ជាក់ថា ៖ កាលពី៣ថ្ងៃមុន រូបភាពសម្តេចតេជោ និងសំណេរដ៏មានអត្ថន័យរបស់ សម្តេចតេជោ ហ៊ុន សែន «ក្នុងសភាពការណ៍ប្រទេសជាតិ និងប្រជាជនកំពុងរងគ្រោះបែបនេះ យើងគ្មានសិទ្ធិឈឺនិងគ្មានសិទ្ធិសម្រាកនោះឡើយ។ យើងមិនមានទម្លាប់ចាកចោលប្រជាជន នៅពេលពួកគាត់កំពុងជួបការលំបាក នោះទេ។ ពេញមួយជីវិតរបស់ខ្ញុំមិនខុសជាមួយ យុទ្ធជនផ្សេងទៀតនោះទេគឺ (ជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ)»។
មួយ Post ខាងលើនេះទទួលបានអ្នកទស្សនា (View) រហូតដល់២៧លាននាក់ លើសពីចំនួនប្រជាជនកម្ពុជាក្នុងប្រទេស ខណៈសារ សម្តេចតេជោ ច្រើនមានអត្ថន័យ ហើយ ខ្លី ខ្លឹម ខ្លាំង ៕
ដោយ ៖ សិលា