ខេត្តកំពង់ចាម÷ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធាន ទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាព្រែកចំនួន២៧ព្រែកក្នុងចំណោមព្រែកទាំង៤១ក្នុងខេត្តកំពង់ចាមបានទទួលនូវរបបទឹកទន្លេមេគង្គខណៈទឹកទន្លេបានហក់ឡើងដល់កម្ពស់ជិតដល់កម្ពស់ ១៣ ម៉ែត្រ ដោយក្នុងនោះព្រែករួមមានក្នុងស្រុកស្ទឹងត្រង់ ៥/៥ ស្រុកកំពង់សៀម៥/១១ ស្រុកកងមាស៨/១៣ ស្រុកកោះសូទិន៥/៥ និងស្រុកស្រីសន្ធរ៤/៧។
ទន្ទឹមនេះដែរប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់បន្ថែមថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១២.៨៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើងកម្ពស់០,១៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ១១.៧០ ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ៕