ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារមួយ ដើម្បីត្រៀមធ្វើការជាមួយក្រុមអ្នកសង្កេតការណ៍មកត្រួតពិនិត្យបទឈប់បាញ់រវាងកម្ពុជា-ថៃ។ ក្រុមការងារទើបបង្កើតថ្មីនេះមានលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន មានភារកិច្ចសម្របសម្រួលនិងផ្ដល់លក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ដល់ការបំពេញភារកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍ដែលដឹកនាំដោយម៉ាឡេស៊ី ដើម្បីមកផ្ទៀងផ្ទាត់នឹងធានានូវការអនុវត្ដបទឈប់បាញ់ ៕
ដោយ ៖ សិលា