អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ លោក Sun Lei តំណាងរង ប្រទេសចិន ប្រចាំជា អចិន្ត្រៃយ៍ នៅ អង្គការ សហប្រជាជាតិ បាន អញ្ជើញ ថ្លែង សុន្ទរកថា ក្នុង កិច្ចប្រជុំ រាយការណ៍ ស្តីពី« គំនិត ផ្តួចផ្តើម កំណែទម្រង់ ខួប ៨០ ឆ្នាំ នៃ អង្គការសហប្រជាជាតិ » នៅថ្ងៃទី១ ខែសីហា លោកបាន គូសបញ្ជាក់ ថា ការធ្វើកំណែទម្រង់ គួរ ផ្តោត លើ ការដោះស្រាយ បញ្ហា គួរ ខិតខំ ដោះស្រាយបញ្ហា ដ៏ស្មុគស្មាញ និង ជ្រាំដែលៗ ដើម្បី ឱ្យ ការងារ ពាក់ព័ន្ធ ប្រកបដោយប្រសិទ្ធភាព ខ្ពស់ និង ទទួលបាន សមិទ្ធផល ។
គេហទំព័រ «CCFR China state-controlled media » លោក Sun Lei បាន បន្តថា គោលដៅ នៃ កំណែទម្រង់ គឺធានាជាក់លាក់ ឱ្យ ការប្រគល់ សិទ្ធិ ស្នូល ដល់ សសរទ្រង់ ចំនួន ៣ នៃ អង្គការ សហប្រជាជាតិ បានដំណើរការ ជាក់ ស្តែង ហើយ កកើត ជា ផល ជាក់ស្តែង។ កំណែទម្រង់ ក្នុង វិស័យ អភិវឌ្ឍន៍ គួរ គិត ពិចារណា យ៉ាង ពេញលេញ ដល់ តម្រូវការ ដ៏ធំសម្បើមរបស់ បណ្តា ប្រទេស កំពុងអភិវឌ្ឍន៍ គួរ ទទួល យកការពិត ដែល ថា ការអនុវត្ត គោលដៅ អភិវឌ្ឍ ដោយ និរន្តរភាព ចំនួន ពីរភាគបី យឺត ជាង កាលបរិច្ឆេទរំពឹងទុក ធានា បាននូវ វិស័យ អភិវឌ្ឍន៍ យ៉ាងប្រាកដប្រជា ដើម្បី ជំរុញ ការអនុវត្ត នៃ របៀបវារៈ អភិវឌ្ឍនិរន្តរភាព ឆ្នាំ ២០៣០ ។
គេហទំព័រ «CCFR China state-controlled media » លោក Sun Lei បាន គូសបញ្ជាក់ថា ភាគីចិន មានឆន្ទៈ បន្ត សហប្រតិបត្តិការ យ៉ាង ស្និត ស្នាល ជាមួយ គ្រប់ភាគី និង លេខាធិការដ្ឋាន ដើម្បី រួមគ្នា ឱ្យ កំណែ ទម្រង់ ឆ្ពោះទៅកាន់ ទិសដៅ ដែល មានប្រយោជន៍ ដល់ ការអភិវឌ្ឍ ជានិរន្តរភាពនៃអង្គការ សហប្រជាជាតិ និង ផ្ដល់ នូវ ផលប្រយោជន៍ រួម ដល់ រដ្ឋសមាជិក ៕
(រូបភាពឯកសារ)