កូរ៉េខាងជើងថ្កោលទោសសមយុទ្ធយោធារួមគ្នារវាងអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង

ចែករំលែក៖

ប្រទេសកូរ៉េខាងជើងនៅ ថ្ងៃទី 2 ខែសីហាបានបរិហារសមយុទ្ធយោធានាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកជាមួយកងកម្លាំងកូរ៉េខាងត្បូងនិងជប៉ុនដោយហៅ ថាជាការរៀបចំសម្រាប់ “ការវាយប្រហារទុកជាមុន” នាពេលអនាគត។ កាសែតផ្លូវការរបស់កូរ៉េខាងជើង Rodong Sinmun បានសំដៅលើសមយុទ្ធទ័ពអាកាសដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅជិតប្រទេសជប៉ុនកាលពីខែមុន ក៏ដូចជាសមយុទ្ធដឹកជញ្ជូនផ្លូវអាកាសថ្មីៗរវាងកងម៉ារីនអាមេរិក និងកូរ៉េខាងត្បូង ហើយបានអំពាវនាវឱ្យបញ្ចប់សមយុទ្ធនេះ។
កាសែតនោះបាននិយាយថា៖ «ដើម្បីធានាសន្តិភាពនៅឧបទ្វីបកូរ៉េ និងក្នុងតំបន់ សកម្មភាពយោធារបស់អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងត្រូវតែបញ្ឈប់»។
កាសែតនេះក៏បានអះអាងដែរថា ការពង្រឹងកម្លាំងការពាររបស់កូរ៉េខាងជើង ដើម្បីឆ្លើយតបទៅនឹងសកម្មភាពយោធាបែបនេះ គឺ “ត្រឹមត្រូវ និងយុត្តិធម៌”។
ថ្មីៗនេះ កិច្ចសហប្រតិបត្តិការយោធាត្រីភាគីរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងត្រូវបានបង្កើនឡើង។កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់ពួកគេ Ulchi Freedom Shield នៅពាក់កណ្តាលខែនេះ៕

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print