ក្រសួង​ព័ត៌មាន​៖​ វីដេអូនេះ ត្រូវបានជនខិលខូចប្រើបច្ចេកវិទ្យា AI បង្កើតឡើង ដើម្បីបំភាន់សាធារណមតិឱ្យយល់ច្រឡំពាក់ព័ន្ធនឹងសន្តិសុខជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​ព័ត៌មាន​ បានបញ្ជាក់ថា​ វីដេអូខាងលើនេះ ត្រូវបានជនខិលខូចប្រើបច្ចេកវិទ្យា AI បង្កើតឡើង ដើម្បីបំភាន់សាធារណមតិឱ្យយល់ច្រឡំពាក់ព័ន្ធនឹងសន្តិសុខជាតិ។ ម្យ៉ាងវិញទៀត ការបង្កើតមាតិកានេះបានធ្វើឱ្យប៉ះពាល់ដល់ឈ្មោះ រូបភាព កិត្តិយសរបស់ទូរទស្សន៍ជាតិកម្ពុជា ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់រដ្ឋ។

ក្រសួងព័ត៌មាន​ សូមអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ជាពិសេសម្ចាស់គណនីខាងលើ លុបវីដេអូខាងលើ និងបញ្ឈប់ជាបន្ទាន់រាល់ការបង្កើតព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការប្រើប្រាស់រូបសញ្ញា (Logo) ឈ្មោះរបស់ក្រសួង ស្ថាប័ន និងអង្គភាពផ្លូវការនានា ក្នុងគោលបំណងកេងចំណេញផ្នែកណាមួយឬបង្ខូចរូបភាព កេរ្តិ៍ឈ្មោះរបស់អង្គភាព ស្ថាប័ននោះ។

ក្រសួងព័ត៌មាន អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាកំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធនឹងករណីបង្កើតព័ត៌មានក្លែងក្លាយមកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print