ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី០២ខែ សីហា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងតាមការចង្អុលដឹកនាំលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ ដឹកនាំកម្លាំងក្នុងអង្គភាពនាំខ្លួនបុរសចំនួន ៣ នាក់ភេទប្រុសរស់នៅភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ និងដក ហូតបានកាំបិតខ្វែវចំនួន១ ដើមមកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកក្នុងករណីហិង្សា ដោយ ចេតនាមានស្ថានទម្ងន់ទោស(វាយគ្នាទៅវិញទៅមក)ព្រោះ ដណ្តេីមទឹកដាក់ស្រែកាលពីថ្ងៃទី០១ ខែសី ហា ឆ្នាំ២០២៥ នៅវាលស្រែចំណុច បែកដុំ ក្រុមទី០៤ ភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
បុរសទាំង០៣នាក់នោះគឺ៖ ១-ឈ្មោះ ម៉ៅ សារឿនភេទ ប្រុស អាយុ៤២ឆ្នាំ, ២-ឈ្មោះ ម៉ៅ សាមឿតភេទប្រុស អអាយុ២៥ឆ្នាំ និង៣-ឈ្មោះលេង សីហាភេទប្រុស អាយុ ៣០ឆ្នាំ ទាំងបីនាក់រស់នៅភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននិងរៀបចំបញ្ជូនមកអនុវត្តតាមច្បាប់៕